រដ្ឋបាលរាជធានីប្រកាសអំពីការបន្តផ្តល់វ៉ាក់សាំងដូសទី១ ជូនកុមារ និងមនុស្សពេញវ័យ ចាប់ពីអាយុ១២ឆ្នាំឡើងទៅ ដែលខកខានមិនបានចាក់កន្លងមក

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា កន្លងមក ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វា៉ក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់ វា៉ក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបានស្ទើរតែ ១00% នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះ យុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងយុទ្ធនាការចាក់វាំក់សាំង ជូនកុមារ-យុវវ័យមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។

យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យមួយចំនួនតូច ខកខានមិនបានអញ្ជើញមកទទួល វ៉ាក់សាំងក្នុងអំឡុងពេលយុទ្ធនាការ ដោយមូលហេតុផ្សេងៗ រួមមាន ជាប់អនុវត្តវិធាន ចត្តាឡីស័ក, មានបញ្ហាសុខភាពត្រូវព្យាបាល, មានធុរៈចាំបាច់ខានមិនបាន ឬ ទើបគ្រប់អាយុទទួលវា៉ក់សាំងក្រោយពេល បិទបញ្ចប់យុទ្ធនាការ ជាដើម។ ក្នុងន័យនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង រាជធានីភ្នំពេញ សម្រេចបន្តផ្តល់ជូនប្រជាពលរដ្ឋ និងកុមារ-យុវជនខាងលើនេះ អាចអញ្ជើញមកទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដួសទី១ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ៨ ទីតាំង ដែលនៅជិតលំនៅឋាន ឬ មណ្ឌលរបស់លោកអ្នក រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ 

ដោយឡែក ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ ដែលបានទទួលវា៉ក់សាំងដូសទី១ រួចរាល់ហើយ ក្នុងអំឡុងពេលយុទ្ធនាការនាពេលកន្លងមក សូម បងប្អូនប្រជាពលរដ្ឋ និងមាតាបិតា-អាណាព្យាបាល មេត្តារូសរាន់អញ្ជើញមក ឬ នាំយកបុត្រធីតាលោកអ្នកមកទទួល វា៉ក់សាំងដូសទី២ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល តាមកាលបរិច្ឆេទដែលបានកំណត់ ក្នុងបណ្ណចាក់វា៉ក់សាំង នៅតាមទីតាំងដែលបានអញ្ជើញមកទទួលវា៉ក់សាំងដូសទី១ នាពេលកន្លងមក។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវា៉ក់សាំង ចំពោះប្រជាពលរដ្ឋ ឬ កុមារ-យុវវ័យទាំងឡាយណា ដែល មានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមមាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និង លទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួងសុខាភិបាល ឬ អញ្ជើញទៅយកសំណាក វិភាគរកមេរោគកូវីដ-១៩ នៅតាមទីតាំងយកសំណាករបស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និង ប្រជាពលរដ្ឋដទៃទៀត។ ជាមួយគ្នានេះ ក្នុងអំឡុងពេលអញ្ជើញមកទទួលវា៉ក់សាំង សូមបងប្អូនប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងឡាយ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមាតាបិតា-អាណាព្យាបាល និងសាធារណជន ជាពិសេសប្រជាពលរដ្ឋ និងកុមារ-យុវវ័យដែលមិនទាន់ទទួលបានវាំកំសាំង ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់អញ្ជើញមកទទួលវា៉ក់សាំងដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖សំរិត

 

 


...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print