កិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ (39th AMEM and Associated Meetings) តាមប្រព័ន្ធអនឡាញ 

ចែករំលែក៖

ភ្នំពេញ, ទីស្តីការក្រសួងរ៉ែនិងថាមពលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងជាអនុប្រធានថាមពលអាស៊ាន សម្រាប់ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ (39th AMEM and Associated Meetings) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនាពាក់ព័ន្ធ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១. ពិនិត្យលើលទ្ធផលការងារអន្តរវិស័យរបស់អាស៊ាន

២. អនុម័តលើរបាយការណ៍នៃលទ្ធផលការងារ និងទិសដៅបន្ត ក្រោមក្របខណ្ឌផែនការសកម្មភាពកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ដំណាក់កាលទី២ (២០២១-២០២៥)

៣. អនុម័តលើរបាយការណ៍នៃលទ្ធផលការងារ និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារួមមាន ទីភ្នាក់ថាមពលអន្តរជាតិ (IEA) និងទីភ្នាក់ងារអន្តរជាតិថាមពលកកើតឡើងវិញ (IRENA) អនុម័តលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣៩

៤. អនុម័តលើសេចក្តីប្រកាសរួមទីក្រុង BANDAR SERI BEGAWAN ស្តីពីសន្តិសុខថាមពលនិងអន្តរកាលថាមពល

៥. ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការរដ្ឋមន្ត្រីថាមពលអាស៊ានបូក ៣ និងអាស៊ីបូព៌ា

៦. ការប្រកាសនៃការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ នៅកម្ពុជា ៕ដោយ, សិលា

...

By, Seila

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print