ខេត្តត្បូងឃ្មុំ៖ វាជារឿងគួរឱ្យអណោចអធ័មបំផុតចំពោះក្មេងចំនួន៥នាក់ដែលបានបាត់បង់ជីវិតនេះបេីយោងតាមប្រភពព័ត៌មានពីលោកសួស សៀងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ថា៖មាន ក្មេងប្រុសស្រីចំនួន៥នាក់ បាននាំគ្នាងូតទឹកលេងសប្បាយ នៅត្រង់នៅចំណុចស្ពានអណ្តោត ស្ថិតក្នុងភូមិសាស្ត្រភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារបានលង់ស្លាប់។ ប៉ុន្តែក្មេងទាំង៥នាក់ខាងលើនេះមានវាសនារស់៤នាក់ដោយបានប្រជាពលរដ្ឋឃើញចេញទូកទៅជួយទាន់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ តែចៃដន្យត្រូវបានចរន្តទឹកហូរនាំយកទៅទាំង៥នាក់តែម្តង ប៉ុន្តែសំណាងល្អបានប្រជាពលរដ្ឋឃើញទាន់ ក៏នាំគ្នាចេញទូកទៅជួយសង្គ្រោះបានក្មេងៗចំនួន៤នាក់។ ចំណែកឯក្មេងម្នាក់ទៀតបានលិចបាត់ចូលទៅក្នុងព្រែក ដែលគេសន្និដ្ឋានថា ពិតជាបានស្លាប់។
លោក សួស សៀងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា ចំពោះហេតុការណ៍ដែលបានកើតឡើងនោះ គឺមានក្រុមក្មេងប្រុសស្រីចំនួន៥នាក់ ដែលមានដូចជា ៖
១- ឈ្មោះ នាង ស្រីដែត ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ,
២- ឈ្មោះ នាង លីឆេង ភេទប្រុស អាយុ១១ឆ្នាំ,
៣-ឈ្មោះ នាង ចាន់លាភ ភេទប្រុស អាយុ៦ឆ្នាំ,
៤- ឈ្មោះ នាង ចាន់លាង ភេទប្រុស អាយុ៣ឆ្នាំ
ក្មេងៗទាំង៤នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា។
និង៥- ឈ្មោះ គង់ ទី ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ ទាំង៥នាក់នេះ មានទីលំនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ ដែលបាននាំគ្នាមកហែលទឹកលេងនៅចំណុចខាងលើ ហើយខណ:ពេលពួកគាត់ទាំង៥នាក់នេះកំពុងហែលលេងទឹកនោះ ក៏ស្រាប់តែមានឈ្មោះ នាង ចាន់លាង ភេទប្រុស អាយុ៣ឆ្នាំ ដែលនៅតូចជាងគេ ត្រូវទឹកហូរកួចប៉ើងចូលខ្សែទឹកហូរកួចខ្លាំងហើយក៏លិចបាត់តែម្តង ។
លោកអធិការនគរបាលស្រុកក្រូចឆ្មារ បានប្រាប់បន្តថា ដោយឡែកក្មេងៗបួននាក់ទៀតដែលត្រូវជាបងប្អូនទៅងូតទឹកជាមួយគ្នានោះ បាននាំគ្នាទៅជួយ ហើយក៏ត្រូវលង់លិចទាំងអស់គ្នាតែម្តង។ ប៉ុន្តែភ្លាមៗនោះផងដែរ ក៏បានអ្នករត់ទូកដ និងអ្នកនៅលើគោកបានឃើញ ក៏យកទូកចេញ និងហែលទៅជួយសង្គ្រោះបានចំនួន៤នាក់វិញ ចំណែកម្នាក់ទៀតឈ្មោះ នាង ស្រីដែត ដែលធំជាងគេ ក៏ត្រូវលិចបាត់ខ្លួនទៅ រកមិនទាន់ឃើញនៅឡើយទេ គិតត្រឹមម៉ោង៦និង៤៥នាទីយប់ថ្ងៃដដែលនោះ។ ប្រភពខាងលើបន្តថា នៅក្នុងកិច្ចសហប្រតិបត្តិការខាងលើ ដោយមានបងប្អូនក្រុមគ្រួសារ ព្រមទាំងសមត្ថកិច្ច និងអាជ្ញាធរដែន ដី កំពុងមុជរាវរកដោយទូកម៉ាស៊ីខ្យល់ និងសន្ទួចអូសត្រង់ទីតាំងដែលក្មេងរងគ្រោះលង់ទឹក ហើយសកម្មភាពនេះនៅតែបន្ត ទោះបីជាដល់វេលាយប់ក៏ដោយ លុះនៅវេលាម៉ោង១០យប់ថ្ងៃដដែល ទើបរកឃើញសាកសពក្មេងរងគ្រោះ។
បើតាមការបញ្ជាក់របស់គ្រូពេទ្យ បងប្អូន ក្រុមគ្រួសារ និងសមត្ថកិច្ច អាជ្ញាធរដែនដី បានអះអាងថា សាកស.ពក្មេងស្រីរងគ្រោះឈ្មោះ នាង ស្រីដែត ពិតជាស្លា.ប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយមកស.ពក្មេងរងគ្រោះត្រូវបានប្រគល់ជូនឪពុកម្តាយក្រុមគ្រួសារ ដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកអធិការនគរបាលស្រុកក្រូចឆ្មារបាន បញ្ជាក់ទៀតថា នេះពិតជាសំណាងល្អ ដែលចេះអ្នករត់ទូកដ និងអ្នកភូមិនៅលើច្រាំងបានចោលកន្ទុយភ្នែកឃើញទាន់ រួចចេញទៅជួយសង្គ្រោះបានចំនួន៤នាក់ បើពុំនោះទេ ក្មេងៗទាំង៥នាក់អាចនឹងត្រូវលង់លង់ស្លាប់ទាំងអស់គ្នាជាក់ជាមិនខានឡើយ។
សមត្ថកិច្ចនិងអាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសឪពុកម្តាយក្មេងៗទាំងអស់សូមមានការប្រុងប្រយ័ត្នគ្រប់ពេលចំពោះកូនៗរបស់ខ្លួនដោយសាររដូវនេះទឹកឡើង៕ អរុណរះ