ភ្នំពេញ, នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ឈឿន សុចិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន និងលោកស្រី ព្រមទាំងមាតា បិតា និងសហការី បាន
ដង្ហែទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា វត្តគិរីសោភ័ណ
(ហៅវត្តខ្ញែក ) ស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី
ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
*ទេយ្យទាន និងបច្ច័យរួមទាំងបរិក្ខារប្រគេនព្រះសង្ឃ រួមមាន ៖
១-ទៀនព្រះវស្សា ចំនួន០១គូ
២- អង្ករ ០១តោន
៣-ទឹកសុទ្ធ ២០កេស
៤-មី ២០កេស
៥-ត្រីខ ០១កេសធំ
៦- ទឹកផ្លែឈើ១០កេស
៧-ទឹកស៊ីអុីវ១០យួរ
៨-ទឹកត្រី ១០យួរ
៩-ម៉ាស់០១កេសធំ
១០-ស៊ីម៉ងត៍ ១៥តោន
១១-ក្រមា ៥៥ក្រមា
១២-ថវិកា ២,០០០,០០០៛
តម្កល់កសាងក្នុងវិស័យព្រះពុទ្ធសាសនា។
*សរុបជាថវិកាអស់ចំនួន ១៣,៤១៨,០០០ ៛
ជូនតាជីយាយជី
និងចំណាយផ្សេងៗ
ចំនួន២,៣៦០,០០០៛
***សរុបការចំណាយថវិកាទាំងអស់ចំនួន *១៥,៧៧៨,០០០ រៀល ៕
ដោយ, សិលា