ខេត្តព្រះវិហារ៖ បើយោងតាមប្រភពពី អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ស្ពានដែកបាឡេត៍ក្រាលដោយឈើមានប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា (ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នឹងត្រូវសម្ពោធបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ កញ្ញានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថា៖ នៅថ្ងៃទី១៩ កញ្ញានេះ ស្ពានដែកបាឡេត៍កម្រាលឈើប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអភិបតីភាពលោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ដើម្បីសម្រួលចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋបានងាយស្រួលក្នុងការធ្វើដំណើរទៅមក។
គួរបញ្ជាក់ជូនថា ស្ពានដែកបាឡេត៍កម្រាលឈើ ប្រវែង ២៤ម៉ែត្រ នៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយស្រុកសង្គមថ្មី ខេត្តព្រះវិហារនេះ មិនបានប្រើប្រាស់ថវិកាជាតិឡើយ ដែលជាការឧបត្ថម្ភដែកស្ពានដោយលោក ស៊ុនចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន,ឧបត្ថម្ភកម្រាលស្ពាន និងសរសរស្ពានដោយលោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រីឯការឧបត្ថម្ភកម្លាំងពលកម្មនៃការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕
ដោយ, សិលា