ឥណ្ឌូនេស៊ីត្រៀមខ្លួនរំដោះក្រុមនាវឹកដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំង

ចែករំលែក៖

នៅពេលនេះកម្លាំងទាហានប្រទេសឥណ្ឌូនេស៊ីកំពុងរងចាំ ការអនុញ្ញាតិពីប្រទេសហ្វីលីពីននៅក្នុងការវាយប្រហាររំដោះ ចំណាប់ខ្មាំងឥណ្ឌូនេស៊ី​១០នាក់ ត្រូវបានខ្មាន់កាំភ្លើងក្រុមឧទ្ទាម អាប៊ូសាយ័ហ្វ ចាប់ខ្លួនទារប្រាក់លោះ។

មន្ត្រីប៉ូលិស ឥណ្ឌូនេស៊ីលោក​ Badrondin Haiti បានបញ្ជាក់ថា យើងកំពុងរងចាំការសម្របសម្រួល រវាងរដ្ឋាភិបាលនិង​ក្រុម ឧទ្ទាម ហើយបើការសម្របសម្រួលនោះគ្មានប្រសិទ្ធិភាព នឹងមានសកម្មភាពរំដោះចំណាប់ខ្មាំង។

សូមបញ្ជាក់ផងដែរថា​ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃទី​២៩ខែមីនាថា ពលរដ្ឋឥណ្ឌូនេស៊ីត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងក្រោយពេលនាវាដឹកធ្យូងត្រូវបានក្រុម​Abu Sayyaf ចាប់ខ្លួនស្ថិតនៅតំបន់សមុទ្រ ហ្វីលីពីន។

នាវាសណ្តោង Brahma 12 និងសាឡាង Anand 12 ធ្វើដំណើរពី​តំបន់Sungai Putting នៅ​Kalimantan កោះ​Borneo ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់Bantangas ភាគខាងត្បូងប្រទេសហ្វីលីពីន។

សារព័ត៌មាន​AP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសថា នាវាសណ្តោងនិងសាឡាង ត្រូវប្លន់ ទទួលបានការហៅទូរស័ទ្ទទាមទារប្រាក់លោះពីក្រុមឧទ្ទាម​អាប៊ូសេយយ៉ាហ្វ។

គេមិនដឹងពិតប្រាកដពីពេលវេលាដែលត្រូវចោរប្លន់នោះឡើយ ប៉ុន្តែអ្នកដែលចាប់ជំរិតបានទំនាក់ទំនងជាមួយម្ចាសនាវាលើកទីមួយនៅថ្ងៃទី​២៦ខែមីនា។ ក្រសួងការបរទេសឥណ្ឌូនេស៊ី​បានប្រកាសថា អាទិភាពជាដំបូងនោះគឺសុវត្ថិភាពនាវឹកទាំង​១០នាក់ ហើយពេលនេះក្រុមហ៊ុនគ្រប់គ្រងនាវាបានប្រកាសប្រាប់គ្រួសារនាវឹកដែលបានចាប់ខ្លួននោះ។

ប៉ូលិសហ្វីលីពីនបានឲ្យដឹងថា នាវាសណ្តោង Brahma 12 ត្រូវបានគេប្រទះឃើញនៅស្រុក​Languyan ខេត្ត​Tawi ភាគខាងត្បូងហ្វីលីពីន។ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសថា សាឡា​ងដឹកអ្នកធ្យូងប្រមាណ៧០០០តោនស្ថិតនៅក្នុងដៃក្រុមចាប់ជំរិតដដែល។

ក្រុម​អាប៊ូសេយ៉ាហ្វ ត្រូវបានអាមេរិកនិងហ្វីលីពីនដាក់បញ្ចូលក្នុងក្រុមភេរវកម្ម ដោយសារតែក្រុមនេះ បានវាយប្រហារ ចាប់ជំរិតទាមទារប្រាក់លោះនៅតំបន់ភាគខាងត្បូងហ្វីលីពីន។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះក្រុម ខ្មាន់កាំភ្លើងខាងលើបានចុះខ្សោយដោយសារតែរងការវាយ​ប្រហារពីទាហានហ្វីលីពីនក្រោមការគាំទ្រពីអាមេរិក។

ហេតុការចាប់ខ្លួនខាងលើ គឺជាសកម្មភាពចាប់ជំរិតធំបំផុតចាប់តាំងពីឆ្នាំ​២០០១។ កន្លងមក ក្រុមសន្តិសុខហ្វីលីពីនក៏បានប្រកាសថា ក្រុមអាប៊ូសេយ៉ាហ្វក៏បានចាប់ជំរិតជនជាតិកាណាដា ២នាក់និងជនជាតិន័រវេម្នាក់ ស្ត្រីជនជាតិហ្វីលីពីនម្នាក់នៅលើកោះ សាម៉ាលភាគខាងត្បូងហ្វីលីពីនកាលពីចុងខែកញ្ញាឆ្នាំ​២០១៥ ហើយបញ្ចូនទៅឃុំខ្លួននៅកណ្តាលព្រឺលើកោះ​ជូឡូ ជាទីតាំគ្រប់គ្រងរបស់ក្រុមអាប៊ូសេយ៉ាហ្វ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print