ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញទទួលអំណោយពីវរនាវីឯក ប៊ីណាត យ៉ក សេនានុព័ន្ធយោធាអូស្រ្តាលី សម្រាប់បំរើការងារកូវីដ-១៩។ នេះបេីយោងតាមប្រភពព័ត៍មានពីយោធភូមិភាគទី៥។
ប្រភពដដែលបន្តថា សម្ភារបរិក្ខាររួមមាន៖ អាល់កុល ចំនួន ១៥០លីត្រ ដបបាញ់អាល់កុល ចំនួន ៥០ដប កុំព្យូទ័រលើតុ ចំនួន ៤គ្រឿង កុំព្យូទ័រយួរដៃ ចំនួន ៣គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ៣គ្រឿង ហាតឌឺស+ផ្លាស់ ចំនួន ៥គ្រឿង ក្រដាសរ៉ាម ចំនួន ១កេស និង Intermet secunty ចំនួន ២set។
ជាមួយគ្នានេះ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វរនាវីឯក ប៊ីណាត យ៉ក សូមមានសុខភាពល្អ ជោគជ័យការងារ និងជួបប្រទះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
...
ដោយ៖សហការី