ឃាត់មនុស្ស៤នាក់បន្ទាប់ពីជិះម៉ូតូគេចកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដាក់គោលដៅឆែកអាវុធហើយស្រែកគំរាមបាញ់

ចែករំលែក៖

ភ្នំពេញ៖ ឃើញសមត្ថកិច្ចដាក់គោលដៅឆែកអាវុធ និងជាតិអាកុល ជិះម៉ូតូគេច ធ្វើអោយមានការសង្ស័យ កម្លាំងបានជិះម៉ូតូដេញចាប់មកបានហើយជន២នាក់ក្នុងចំណោម៤នាក់បាន ស្រែកគំរាមយកកាំភ្លើងបាញ់សមត្ថកិច្ចទាំងខ្លួនមិនមានអ្វី រឺធ្វើការជាកងកំលាំងអ្វីសោះឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី ៣១ មិនា ២០១៦ នៅចំណុចមុខវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនទី១ មានឈ្មោះ អ៊ួន ចាន់រិទ្ធអាយុ ២៦ឆ្នាំ មុខរបរប ពេទ្យ ស្នាក់នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។ ជនទី២ : ឈ្មោះ សេង រតនា អាយុ២៥មុខរបរលក់ទូរស័ព្ទ ស្នាក់នៅភូមិជាមួយគ្នា ជនទី៣ : ឈ្មោះ សេង ភារ៉ា អាយុ ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិជាមួយគ្នា ។ ជនទី៤ : ឈ្មោះ ហេង សុខហ៊ា អាយុ ២០ឆ្នាំ មុខរបររៀនពេទ្យធ្មេញ ស្នាក់នៅភូមិជាមួយគ្នា ។

ប្រភពដដែលបានបន្តថា មុនពេលកើត សមត្ថកិច្ចខណ្ឌពោធិសែនជ័យ បានដាក់គោលដៅឆែកអាវុធជាតិផ្ទុះនិងជាតិស្រវឹង
នៅមុខវត្តទួលសុភាឃួន ខណៈដល់ម៉ោងកើតហេតុក៏មានជនស៊ីវិល៤នាក់ជិះម៉ូតូគ្រឿង ម៉ាកស្កុបពី១គ្រឿងពណ៍ក្រហមពាក់ស្លាកលេខ1CF-9525 និង១គ្រឿងទៀតម៉ាក ហុងដាសេ១១០ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1BR-6677 មានគ្នា៤នាក់ ហើយពេលជិតមកដល់ ជនទាំង៤នាក់បានបត់ម៉ូតូប្រឡប់ក្រោយ ឃើញដូច្នេះ សមត្ថកិច្ចមានការសង្ស័យបានចេញម៉ូតូដេញតាមចាប់បាន ចម្ងាយពីគោលដៅ ជាង២០០ម៉ែត្រ ។

ក្រោយពេលកម្លាំងឃាត់បានហើយបាន ជន២នាក់ក្នុងចំណោម៤នាក់នោះ បានស្រែកជេរ និងគំរាមយកកាំភ្លើងបាញ់សំលាប់មកលើកម្លាំងសមត្ថកិច្ចទៅវិញ ។ ដោយសារពាក្យគំរាមនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៤នាក់នោះមកជំនាញ​ព្រហ្មទ័ណ្ឌខណ្ឌដើម្បីយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងអោយសាច់ញាតិមកធានាទទួលយកទៅផ្ទះវិញ។

7

6

5

4

3

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print