“ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV នាថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២១​ តាមប្រព័ន្ធនិម្មិត

ចែករំលែក៖

ភ្នំពេញ, សេចក្តីប្រកាសរួម​ សន្និសីទលើកទី៨​ គណៈកម្មការកិច្ចការបរទេស នៃសភាព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ-សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពី“ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV នាថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២១​ តាមប្រព័ន្ធនិម្មិត។

សន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភា ស្តីពី ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១,តាមប្រព័ន្ធនិម្មិត) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម
ចេញសេចក្តីប្រកាសរួម
១- សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស សភា នៃប្រទេសកម្ពុជា-ឡាវ-វៀតណាម ក្រោម មូលបទស្តីពី ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះ វិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរៀបចំឡើងដោយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តាមប្រព័ន្ធនិម្មិត ក្នុងគោលបំណងដើម្បីពង្រឹងភាពជាដៃគូសភា និងទំនាក់ទំនង មិត្តភាពជាប្រពៃណី នៃសភាប្រទេសទាំងបី ព្រមទាំងពន្លឿនការស្ដារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ដែលទទួលរងផលប៉ះ ពាល់បណ្តាលមកពីវិបត្តិជម្ងឺកូវីដ-១៩។

២- គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទលើកទី៨ រួមមាន៖

គណៈប្រតិភូសភាមកពីសាធារណរដ្ឋប្រជាធិបតយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម សានយ៉ា បសឺត ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។
គណៈប្រតិភូសភាមកពី សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ទូ ហហា គណៈកម្មាធិការកិច្ចការបរទេស និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ ប្រធានគណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា។

តំណាងមកពីក្រសួងពាណិជ្ជកម្ម (តំណាងគណៈកម្មការសម្របសម្រួលរួម) ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ក្រសួងពាក់ព័ន្ធដ៏ទៃទៀត និងអាជ្ញាធរខេត្តនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ស្ថិតក្នុងព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងមកពីក្រសួង និងថ្នាក់ខេត្ត នៃប្រទេសឡាវ-វៀតណាម ផងដែរ។

៣- អង្គសន្និសីទបានសម្តែងនូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ កិត្តិយសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទលើកទី៨ និងផ្តល់នូវអនុសាសន៍ ក៏ដូចជាបញ្ហាគន្លឹះ សំខាន់ៗ ដែលជាជំនួយដល់កិច្ចពិភាក្សា នៃអង្គសន្និសីទនេះ។

៤. អង្គសន្និសីទ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលរួមនៃតំបន់ត្រី កោណអភិវឌ្ឍន៍ CLV-DT ដោយតំណាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងរបាយការណ៍ពីតំណាង នៃគណៈកម្មាធិការសម្របសម្រួលរួម នៃតំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV-DT របស់ប្រទេស ឡាវ និងវៀតណាម។ អង្គសន្និសីទក៏បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ត្រួត ពិនិត្យលទ្ធផល របស់គណៈកម្មាធិការកិច្ចការបរទេសនៃប្រទេសទាំងបី ស្តីពីការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិ ការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។

៥- អង្គសន្និសីទបានសម្តែងការពេញចិត្តចំពោះរាល់សមិទ្ធិផល នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទ នៃវិបត្តិជម្ងឺកូវីដ-១៩ នៅក្នុងតំបន់ត្រីកោណ ក្រោយពីសន្និសីទលើកទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏ដូចជាការពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តន៍ កិច្ចព្រម ព្រៀងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។

៦- អង្គសន្និសីទបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលប្រកបដោយជោគជ័យ នៃជំនួបកំពូលលើកទី១១ រវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងបី ដែលភាគីឡាវជាម្ចាស់ផ្ទះកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធ វីដេអូ ដែលបានអនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២០-២០២៥។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print