កាលពីថ្ងៃទី៣១ខែមីនា អាមេរិក ជប៉ុន និងកូរ៉េខាងជើង បានសន្យាសហការគ្នាស្អិតល្មួតជាងនេះក្នុងការអនុវត្តច្បាប់ដាក់ទណ្ឌកម្មរបស់ អ ស ប ប្រឆាំងកូរ៉េខាងជើង ក្រោយពេលដែលប្រទេសនេះមានសកម្មភាពឌឺដងបង្ករឲ្យតានតឹងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
មានប្រសាសន៍ក្រោយជំនួបពិភាគ្សាត្រីភាគី ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយុងហេ និងនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេបញ្ជាក់ថា ការអនុវត្តច្បាប់ទណ្ឌកម្ម គឺជាគន្លិះដ័សំខាន់ក្នុងការទប់ស្កាត់កូរ៉េខាងជើងបន្តសកម្មភាពឌឺដង គម្រាមកំហែងសន្តិសុខនៅក្នុងតំបន់។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយុងហេ បញ្ជាក់ថាមេដឹកនាំប្រទេសទាំងបី បានពិភាក្សាពិវិធីសាស្ត្រទប់ទល់និងកូរ៉េខាងជើងដែលបានបង្កើនកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីល ។ ទីក្រុងព្យុយ៉ាងនិងទទួលរងការដាក់ទណ្ឌកម្មច្រើនជាងនេះប្រសិនបើកូរ៉េខាងជើងនៅតែបន្តឌឺដងនោះ។
យ៉ាងណាក៏ដោយ ទង្វើថ្មីរបស់ក្រុងព្យុងយ៉ាងពេលនេះមិនមែនជារឿងគួរឲ្យ ត្រេកត្រអាលឡើយ ព្រោះវានឹងធ្វើឲ្យស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េដែលកំពុងតានតឹង ស្រាប់រឹតតែឡើងក្តៅខ្លាំងមួយកម្រិតទៀត។ សូមជម្រាបជូនថា គ្រាន់តែនៅ ៣ខែដើមឆ្នាំ ២០១៦ នេះ របបក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលចំនួន ៤ដង។ ម្យ៉ាងទៀត ការប្រកាសរបស់លោកគីម ជុនអ៊ុនថ្ងៃនេះបានកើតមានឡើង ចំពេលដែលលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ គុនហេបានបញ្ជាឲ្យកងទ័ពប្រុងប្រយ័ត្នកម្រិតខ្ពស់ និងត្រៀមជើងព្រួលទប់ស្កាត់រាល់ការគម្រាមរបស់កូរ៉េខាងជើង។
ដោយឡែក និងបន្ថែមលើទណ្ឌកម្មរបស់បញ្ចឹមលោក និងសហគមន៍អន្តរជាតិនាពេលកន្លងមក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកោះហៅក្រុម អ្នកជំនាញឯករាជ្យមានសមាជិក ៤៧នាក់ ឲ្យអនុម័តលើសេចក្តីសម្រេចចិត្តមួយអូស ក ថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើងទៅកាត់ទោសក្នុងបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។ គឺជាសេចក្តីសម្រេចចិត្តមួយដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងប្រទេសជប៉ុន៕
ដោយ មែវ សុធី