កំពង់ឆ្នាំងៈ បងប្អូនដែលបានបើករថយន្ត ឬ រឺម៉ក ម៉ូតូកង់បី ចូលក្នុងផ្សារសាលាលេខប្រាំ ឬ បើកឆ្លងកាត់ហើយបានឈប់ដាក់បងប្អូនមួយភ្លែតក្តី គឺ (យាយ សេ) ដែលជាអ្នកដេញថ្លៃ ភាសុី បានពីផ្សារសាលាលេខប្រាំដែលស្ថិតនៅក្នុង ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង គឺ(យាយ សេ) គាត់ បានទារលុយ មានរថយន្តខ្លះទារចាប់ពី ២០០០៛ ដល់ទៅ៥០០០៛ ហើយក្នុងការទារលុយភាសុីនោះ គឺគ្មាន ចេញកន្ទុយប័ណ្ណ(សំបុត្រ)អ្វីឡើយ។
ហើយប្រពភព័ត៌មានខ្លះទៀត បានឱ្យដឹងថា( យាយ សេ) បានដើរទារលុយពី បងប្អូនដែលបានបើក គោយន្តកែច្នៃដែល បាន នាំយកប្រពន្ធកូន មកផ្សារ ឬមក
ពេទ្យព្យាបាល ប្រពន្ធ កូន ហើយបាន ឈប់ចត គោយន្ត ឆ្ងាយពីផ្សារចំងាយ ១០០ម៉ែតក៏ដោយ ក៏ (យាយ សេ) រូបនេះ ទារលុយដែរ បើម្ចាស់គោយន្ត មិនឱ្យ ប្រាក់១០០០៛ ឬឱ្យមិនទាន់ពេល នោះទេគឺ (យាយ សេ) ជេរ ប្រមាថ មើលងាយយ៉ាងចាស់ដៃ ពេលខ្លះ (យាយ សេ )រូបនេះ បានមកដកយក ម៉ារវេន បញ្ឆេះម៉ាសុីនម៉ូតូ ទៅបាត់ ធ្វើឱ្យបងប្អូន
ចេញពីផ្សារ ឬ ចេញ មន្ទីរពេទ្យ វិញ បានឈឺចាប់ខ្លោចផ្សារយ៉ាងខ្លាំង ដោយមិនឃើញ ម៉ារវេនម៉ាសុីន ហើយបានដើរក (យាយ សេ )ដើម្បីសុំ (យាយ សេ) ឃើញហើយបានលើកដៃសំពះអង្វរ ( យាយ សេ )តែ(យាយ សេ) នៅមិនព្រម ទេ ទាល់តែបង់ប្រាក់ ផាកពិន័យ ឱ្យ គាត់៥០០០០៛ទៅ១០០០០៛ ទើប(យាយ សេ)ឱ្យ ម៉ាករវេន ម៉ាសុីនវិញ។
ជាក់ស្តែងដូចជានៅថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៦ វេលាម៉ោង ០៩និង៣០នាទី នៅតាមដងផ្លូវ
ជាតិ លេខ៥ នៅមុខ ផ្សារសាលាលេខប្រាំ លោក ពូម្នាក់ ឈ្មោះ សា រុន តាក់ បាន រៀប រាប់ប្រាប់ អ្នកសារព័ត៌មានថាៈ គាត់បានបើករឺម៉កម៉ូតូកង់បី ដឹក ហ្គាសលក់ បន្តិច បន្ទួចគ្រាន់ចិញ្ចឹមជីវិតប្រពន្ធកូនរបស់គាត់ហើយមិនទាន់និងបានឈប់ផងនោះស្រាប់តែ (យាយ សេ)រូបនេះបាន ដើរមកក្បែររឺម៉កម៉ូតូកង់បីរបស់គាត់ ហើយបាន លើកយក កេសហ្គាស់របស់គាត់អស់មួយកេសទៅបាត់ធ្វើឱ្យគាត់ឈឺចាប់ខ្លោចផ្សារយ៉ាងខ្លាំង ព្រោះគាត់សន្សំលុយបានទិញហ្គាស់មួយ កេសៗយូណាស់ ហើយ គាត់បានពោលពាក្យប្រាប់អ្នកយកព័ត៌ មាន ទៀតថា គាត់បានឃើញស្លាក ប៉ាណូ ភាសុី កំណត់បង់ប្រាក់ នៅ បេនរថយន្ត មុខផ្សារ មិនឃើញ ដាក់យកលុយពីរឺម៉ម៉ូតូកង់បី ទេ តែរាល់ដង (យាយ សេ )រូបនេះ បានទា រលុយគាត់ រហូត មិនថារឺម៉កម៉ូតូកង់បី របស់គាត់ ឬ រឺម៉កម៉ូតូកង់បីណាក៏ដោយ ឱ្យតែមកចតក្នុងផ្សារគឺ១គីឡូម៉ែត្រ ជំុវិញផ្សារ (យាយ សេ) ទារលុយទាំង អស់ ទោះជារឺម៉កមូតូកង់បី ដឹកយាយៗ តាៗ លោក សង្ឃទៅបុណ្យ ក៏ដោយ ក៏(យាយ សេ)រូបនេះទារលុយដែរហើយ ម្ចាស់រឺម៉កម៉ូតូកង់បី ឬរថយន្ត ពួកគាត់មិនចង់មានរឿង ចេះតែឱ្យៗទៅ៕
ដោយ សហការី