តុលាការកំពូលប្រេស៊ីលបើកការស៊ើបអង្គេត រឿងពុករលួយរបស់ប្រធានាធិបតី

ចែករំលែក៖

តុលាការកំពូលប្រេស៊ីលបានបើកការស៊ើបអង្គេតទៅលើអំពើពុករលួយ ពាក់ព័ន្ធនិងថ្នាក់ដឹកនាំ ក្នុងនោះមានអតីតប្រធានាធិបតី​Lula da Silva និងប្រធានាធិបតី Dilma Rouseff។ អតីតប្រធានាធិបតីត្រូវបានគេសង្ស័យថាទទួលសំណូកពីក្រុមហ៊ុនប្រេងជាតិ Petrobras រាប់លានដុល្លារ។

សារព័ត៌មាន​Newsweek បានផ្សាយថា ការសម្រេចស្រាវជ្រាវរបស់តុលាការកំពូល​បានជួយដល់ លោកស្រីប្រធានាធិបតី និងអតីតប្រធានាធិបតីលោកលូឡា ងាយស្រួលជាង ដោយអាច​រួចផុតពីការចោទប្រកាន់។

ក្នុងថ្ងៃជាមួយគ្នានោះ ពលរដ្ឋប្រេងស៊ីលរាប់សិបពាន់នាក់ដែលបានគាំទ្រអតីតប្រធានាធិបតី និងប្រធានាធិបតីបច្ចុប្បន្ន  ដង្ហែក្បួនប្រឆាំងទៅនឹងការដាក់ទោសប្រធានាធិតីលោកស្រីDilma Rouseff ។ តាមគម្រោងនៅពាក់កណ្តាលខែមេសានេះ សភា និងពិភាក្សាពីទោសកំហុសរបស់ប្រធានាធិបតី។ នៅក្នុងពីធីសង្ហែក្បួននោះមានពលរដ្ឋប្រមាណ ៥ម៉ឺននាក់ចូលរួម។

ក្រោយពេលព្រះរាជអាជ្ញា Sergio Moro ផ្សព្វផ្សាយខ្សែអាត់សម្លេងស្តីពីការសន្ទារវាងលោក​ស្រីប្រធានាធិបតី​Rouseff និង​លោកLula ស្តីពីការតែងតាំងលោកលូឡាចូលកាន់ដំណែងប្រធានការិយាល័យប្រធានាធិបតី។

អតីត​ប្រធានាធិបតី​ លូ​ឡា​ ឌឺ​ ស៊ី​ល​វ៉ា​ ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ ពេល​នេះ​ត្រូវ​បាន​លោកស្រី​ប្រធានាធិបតី​ ឌី​ល​ម៉ា​រូ​សែ​ហ្វ​ តែងតាំង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​មាន​ឋានៈ​ស្មើនឹង​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​

​ការ​សម្រេច​ខាងលើ​ធ្វើ​ឲ្យ​មានរ​លក់​បាតុកម្ម​កើត​ឡើងជា​ថ្មី​និង​ វិបត្តិ​នយោបាយ​កាន់តែ​ជ្រៅ​ថែម​ទៀត​ នៅ​ថ្ងៃនេះ​ជាមួយនឹង​ការ​តែងតាំង​លោក​អតីត​ប្រធានាធិបតី​លូ​ឡា ​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោកស្រី ​ប្រធានាធិបតី​ឌី​ល​ម៉ា​ រូ​សែ​ហ្វ​។​ តាំងពី​យប់មិញ​មក​ដល់​ថ្ងៃនេះ​មាន​ផ្ទុះ​ឡើង​នូវ​បាតុកម្ម​នៅ​ តាម​ទីក្រុង​សំខាន់​ដើម្បី​ប្រឆាំង​នឹង​ការ​ដែល​លោកស្រី​បាន​ទាញ​យក​លោក​លូ​ ឡា​ ចូល​ក្នុង​រដ្ឋាភិបាល​។​ ក្រៅពី​ការ​ប្រឆាំង​របស់​មហាជន​ទូទៅ​ការ​តែងតាំង ​នេះ​ក៏​មានការ​ជំទាស់​ខ្លាំង​ពី​ក្រុមប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ដែរ​។​

​គួរ​ជម្រាប់​ជូន​ថា​ កាន់​តំណែង​ប្រធានាធិបតី​ពី​ឆ្នាំ​ ២០០៣​ ដល់​ឆ្នាំ​ ២០១០​លោក​លូ​ឡា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ទទួល​សំណូក​ជា​គេហដ្ឋាន ​មាត់សមុទ្រ​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន​សំណង់​សាធារណៈ​ BTP​ ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​រុករក​ និង​ផលិត​ប្រេង​ប្រេ​ស៊ី​ល​ឈ្មោះ​ Petrobras​។​ កន្លង​មក​រឿងអាស្រូវ​ស៊ីសំណូកសូកប៉ាន់​មួយ​នេះ​បាន​អូស​ទាញ​ ប្រធាន​ក្រុមហ៊ុន​ទាំង​២​ ព្រមទាំង​អ្នកនយោបាយ​ជា​ច្រើន​ឲ្យ​ឡើង​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការ​៕

DilmaRouseff

Lula da Silva

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print