រថយន្តឡិចសុីសបុកម៉ូតូសង់កូរ៉េបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាលខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១០០៧ កែងនិងផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ កែ ចិន្តា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបញ្ចូលហ្គាស ស្នាក់នៅផ្ទះលេខ៤A.ផ្លូវ១០០៧ ក្រុម៥ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភព១ ៨៨៤៤ ដោយមានឌុបធុងហ្គាស១ធុងផងបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងម៉ាកឡិចសុីសRX300 ពណ៌ប្រផេះ ពាក់ស្លាកភ្នំពេញ2L-9185 បើកបរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុបានជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងម៉ូតូបណ្តាលឲ្យជនរងគ្រោះរងរបួសស្រាលតែម្តង។

ក្រោយកើតហេតុគេឃើញមាននគរបាលចរាចរណ៍ខណ្ឌចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕

20160401200843

20160401200848

20160401200948

20160401200844

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print