​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ដកហូត​ថ្នាំ​ញៀន​២​កញ្ចប់​

ចែករំលែក៖

​ខេត្តកណ្ដាល៖​ ជនសង្ស័យ​៤​នាក់​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​ក្នុង​ប្រតិបត្ដិការ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយ​ កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី​ ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ព្រែក​ជ្រៃ​ ឃុំ​ព្រែក​ជ្រៃ​ ស្រុក​កោះធំ​ ខេត្ដកណ្ដាល​ ។​ ប្រតិបត្ដិការ​ខាងលើ​សមត្ថកិច្ច​ន​របាល​បាន​ធ្វើការ​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ ,​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ ,​ប្រាក់​ដុ​ង​ចំនួន​៥៦០០០​ដុ​ង​ និង​ឧ​បករ​ណ៏​សម្រាប់​វិច​ខ្ចប់​ចែកចាយ​-​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​អធិការ​នគរបាល​ស្រុក​កោះធំ​លោក​វរ​សេនី​យ៏​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ទី​១-​ឈ្មោះ​ យិ​ន​ យ៉ា​ទ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ទី​២-​ឈ្មោះ​ ភួង​ សុខុម​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ។​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ជ្រៃ​ ឃុំ​ព្រែក​ជ្រៃ​ ស្រុក​កោះធំ​ ទី​៣-​ឈ្មោះ​ ង្វៀ​ង​ ថា​ន់​យូ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​លេខ​៤​ ឃុំ​ខាន់​អាង​ ស្រុក​អាង​ភូ​ ខេត្ដ​អាងយ៉ាង​ ប្រទេស​វៀតណាម​ ទី​៤-​ឈ្មោះ​ ង្វៀ​ង​ យ៉ាំ​ង​សាង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​លេខ​៣​ ឃុំ​ខាន់​អាង​ ស្រុក​អាង​ភូ​ ខេត្ដ​អាងយ៉ាង​ ប្រទេស​វៀតណាម​ ។​

​លោក​វរ​សេនី​យ៏​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​បន្ដ​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​និង​បក្ខពួក​ម្នាក់​ទៀត​ដែល​បាន​រត់គេច​ខ្លួន​ គឺជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ ។​ កន្លង​មក​សមត្ថកិច្ច​នគរបាល​ជំនាញ​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​តាមដាន​ក្រុម​ជនសង្ស័យ​ជា​យូរ​មក​ហើយ​តែ​មិន​មាន​វត្ថុ​តាង​សម្រាប់​ដាក់បន្ទុក​ចាប់ខ្លួន​ លុះ​មក​ដល់​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​នគរបាល​បាន​ទទួល​ព័ត៌មាន​ច្បាស់ការ​ថា​ក្រុម​ជនសង្ស័យ​មាន​លាក់​ទុក​ថ្នាំ​ញៀន​ជាប់​ខ្លួន​ ទើប​សមត្ថកិច្ច​រៀបចំ​កម្លាំង​ឡោម​ព័ទ្ធ​បង្ក្រាប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​២​កញ្ចប់​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

sew

sew (1)

ដោយ៖ ​ស្អាង​ជ័យ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print