តុលាការកំពូលប្រេស៊ីលបានបើកការស៊ើបអង្គេតទៅលើអំពើពុករលួយ ពាក់ព័ន្ធនិងថ្នាក់ដឹកនាំ ក្នុងនោះមានអតីតប្រធានាធិបតីLula da Silva និងប្រធានាធិបតី Dilma Rouseff។ អតីតប្រធានាធិបតីត្រូវបានគេសង្ស័យថាទទួលសំណូកពីក្រុមហ៊ុនប្រេងជាតិ Petrobras រាប់លានដុល្លារ។
សារព័ត៌មានNewsweek បានផ្សាយថា ការសម្រេចស្រាវជ្រាវរបស់តុលាការកំពូលបានជួយដល់ លោកស្រីប្រធានាធិបតី និងអតីតប្រធានាធិបតីលោកលូឡា ងាយស្រួលជាង ដោយអាចរួចផុតពីការចោទប្រកាន់។
ក្នុងថ្ងៃជាមួយគ្នានោះ ពលរដ្ឋប្រេងស៊ីលរាប់សិបពាន់នាក់ដែលបានគាំទ្រអតីតប្រធានាធិបតី និងប្រធានាធិបតីបច្ចុប្បន្ន ដង្ហែក្បួនប្រឆាំងទៅនឹងការដាក់ទោសប្រធានាធិតីលោកស្រីDilma Rouseff ។ តាមគម្រោងនៅពាក់កណ្តាលខែមេសានេះ សភា និងពិភាក្សាពីទោសកំហុសរបស់ប្រធានាធិបតី។ នៅក្នុងពីធីសង្ហែក្បួននោះមានពលរដ្ឋប្រមាណ ៥ម៉ឺននាក់ចូលរួម។
ក្រោយពេលព្រះរាជអាជ្ញា Sergio Moro ផ្សព្វផ្សាយខ្សែអាត់សម្លេងស្តីពីការសន្ទារវាងលោកស្រីប្រធានាធិបតីRouseff និងលោកLula ស្តីពីការតែងតាំងលោកលូឡាចូលកាន់ដំណែងប្រធានការិយាល័យប្រធានាធិបតី។
អតីតប្រធានាធិបតី លូឡា ឌឺ ស៊ីលវ៉ា ដែលរងការចោទប្រកាន់ពីបទពុករលួយ ពេលនេះត្រូវបានលោកស្រីប្រធានាធិបតី ឌីលម៉ារូសែហ្វ តែងតាំងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសប្រេស៊ីល។
ការសម្រេចខាងលើធ្វើឲ្យមានរលក់បាតុកម្មកើតឡើងជាថ្មីនិង វិបត្តិនយោបាយកាន់តែជ្រៅថែមទៀត នៅថ្ងៃនេះជាមួយនឹងការតែងតាំងលោកអតីតប្រធានាធិបតីលូឡា ជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលរបស់លោកស្រី ប្រធានាធិបតីឌីលម៉ា រូសែហ្វ។ តាំងពីយប់មិញមកដល់ថ្ងៃនេះមានផ្ទុះឡើងនូវបាតុកម្មនៅ តាមទីក្រុងសំខាន់ដើម្បីប្រឆាំងនឹងការដែលលោកស្រីបានទាញយកលោកលូ ឡា ចូលក្នុងរដ្ឋាភិបាល។ ក្រៅពីការប្រឆាំងរបស់មហាជនទូទៅការតែងតាំង នេះក៏មានការជំទាស់ខ្លាំងពីក្រុមប្រឆាំងនៅក្នុងរដ្ឋសភាដែរ។
គួរជម្រាប់ជូនថា កាន់តំណែងប្រធានាធិបតីពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១០លោកលូឡា ត្រូវបានតុលាការចោទប្រកាន់ពីបទទទួលសំណូកជាគេហដ្ឋាន មាត់សមុទ្រផ្តល់ឲ្យដោយក្រុមហ៊ុនសំណង់សាធារណៈ BTP ដែលជាដៃគូជាមួយក្រុមហ៊ុនរុករក និងផលិតប្រេងប្រេស៊ីលឈ្មោះ Petrobras។ កន្លងមករឿងអាស្រូវស៊ីសំណូកសូកប៉ាន់មួយនេះបានអូសទាញ ប្រធានក្រុមហ៊ុនទាំង២ ព្រមទាំងអ្នកនយោបាយជាច្រើនឲ្យឡើងឆ្លើយបំភ្លឺនៅមុខតុលាការ៕
ប្រែសម្រួល៖ ម៉ែវ សាធី