ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០២ ខែមេសានេះ លោក ណុប រត្ននិមល អនុប្រធានទី១ ក្រុមការងារយុវជនស្រុកកណ្តាលស្ទឹង និងលោក ណុប រតនៈ ប្រធានប្រតិបត្តិក្រុមយុវជន ខ៤ និងក្រុមការងារ តំណាង ដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហីុង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំ ស្រុកកណ្តាលស្ទឹង បានចុះមកជួបសួរសុខទុក្ខ និង នាំយក អំណោយ មានសម្ភារ និង ថវិកា ព្រមទាំងបានប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាក និង ខ្វះខាត ចំនួន៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ស្ថិតនៅឃុំដើមឫស និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
សូមបញ្ជាក់ជូនថា ក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង តែងតែ ផ្សាព្វផ្សាយ និង ដាក់ផែនការ អោយមន្ត្រីក្រោមឱវាទក៏ដូចជា ក្រុមការងារគណៈពង្រឹងទាំងអស់ត្រូវចុះតាមមូលដ្ឋានអោយបានញឹកញាប់ ហើយត្រូវដោះស្រាយរាល់បញ្ហាក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានទាន់ពេលវេលាផងដែរ៕
ដោយ៖ សុខ ខេមរា