បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៣ម្នាក់រងនូវការគំរាមសម្លាប់តាមទូរស័ព្ទពីមន្រ្តីយោធាពាក់ស័ក្តិ៤

ចែករំលែក៖

កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងខណៈមានអំពើគំរាមសម្លាប់ពីមន្រ្តីយោធាឋានៈវរៈសេនីយ៍ត្រី​ ឈ្មោះ​ ញ៉ែម សំផន ហៅអ៊ូ តាន់ តាមរយៈទូរស័ព្ទគំរាមសម្លាប់លោក ប៊ុន រិទ្ធី ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រចាំខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំបានកំពុងតែបើកករណីស្រាវជ្រាវសើុបអង្កេតក្នុងរឿងនេះជាបន្ទាន់ផងដែរ ។ នេះបើតាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ចធ្វើកិច្ចការសើុបអង្កេត។
ជនរងគ្រោះរងនូវការគំរាមសម្លាប់ពីយោធាពាក់ស័ក្តិ៤​ គឺលោក ប៊ុន រិទ្ធី បាននិយាយថាៈ​ នៅវេលាម៉ោង ២១.៤៣នាទីយប់ថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦ ខណៈលោក ចុះយកព័ត៌មានពីករណីបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ស្រាប់តែមានទូរស័ព្ទខលចូលមក ហើយបានហៅឲ្យលោក មកជួបស្រុកសណ្តាន់តែលោកប៊ុន រិទ្ធី មិនព្រមទៅជួប ក្រោយមក​ យោធាចង់ប្រើច្បាប់ព្រៃក៏ បាននិយាយថា “អ្នកឯងស៊ូស្លាប់ក្នុងសមរភូមិមែនទេ​? ..ដោយគំរាមបន្តថាៈ​ ឥឡូវនេះមានជម្រើស២ឲ្យរើស ទី១ បើនៅស្លាប់ មករស់រើសយកមួយណា ? ការគំរាមជនសង្ស័យបានប្រើទូរស័ព្ទលេខ ០១២៦៩៤៣៣៩។
សូមបញ្ជាក់ថា កាស៊ើបអង្កេតឈាន មកដល់ថ្ងៃនេះទើបបានដឹងច្បាស់ការថា បុគ្គលដែលបានគំរាមសម្លាប់ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៣ គឺលោក វរៈសេនីយ៍ត្រី ញ៉ែម សំផន ហៅ អ៊ូ តាន់ អង្គភាពទាហានភូមិភាគ ។
នៅថ្ងៃស្អែកនេះ លោក ប៊ុន រិទ្ធី និងដាក់ពាក្យបណ្តឹងមកស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ពីបទគំរាមថានឹងសម្លាប់ ដើម្បីឲ្យប្រព័ន្ធច្បាប់រកយុត្តិធម៌ ក៏ដូចជាការកំចាត់ចោលនូវ ជនប្រព្រឹត្តផ្ទុយពីច្បាប់៕​

image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print