សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ សម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា នៅវត្តចំប៉ាបុប្ផារាម ក្នុងស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ​ សម្តេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានអញ្ជើញជាអធិបតីក្នុង ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តចំប៉ាបុប្ផារាម ដែលស្ថិតនៅក្នុងភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៦ ។

​សម្តេចចៅហ្វាវាំង បាននាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹក រលឹក និងពរជ័យសិរីមង្គលមហាប្រសើរអំពី ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគេនព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជូនលោកលោកស្រី បងប្អូនជនរួមជាតិ និងក្មួយៗសិស្សានុសិស្ស ដែលមានវត្តមានក្នុងឱកាសដ៏ថ្លៃថ្លានោះ និងបាននាំជូនផងដែរ នូវសេចក្តីសាកសួរសុខទុក្ខ និងពរជ័យសិរីមង្គលអំពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលតែងតែខ្វល់ខ្វាយ និងជួយ ដោះស្រាយសេចក្តីទុក្ខលំបាក របស់ប្រជាជនយើងនៅទូទាំងប្រទេស។
សម្តេចចៅហ្វាវាំង គង់ សំអុល មានប្រសាសន៍ថា៖ បន្ទាប់ពីប្រទេសជាតិយើងទទួល បានសេចក្តីសុខ សន្តិភាពឡើងវិញ ប្រជាជាតិកម្ពុជាបាន យកចិត្តទុកដាក់ខិតខំស្តារ និង អភិវឌ្ឍន៍សង្គមជាថ្មីលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាត្រូវបានកសាងឱ្យមាន ការរីកចម្រើនជាលំដាប់។ សម្តេចចៅហ្វាវាំងថ្លែងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបរិច្ចាគព្រះរាជទ្រព្យយ៉ាងច្រើនចូលរូមកសាងសមិទ្ធ ផលក្នុងវិស័យព្រះពុទ្ធសាសនា មានព្រះវិហារ សាលាធម្មសភា កុដិ សាលាពុទ្ធិកសិក្សា ស្រះទឹក។ល។ នៅតាមទីអារាមនានានៅទីក្រុង និងនៅជនបទទូទាំងព្រះរាជាណាចក្រ កម្ពុជា។
​សម្តេចចៅហ្វាវាំងក៏មានប្រសាសន៍ដែរថា ប្រជាជាតិកម្ពុជាយើងមានមោទនភាព ណាស់ ដោយមានថ្នាក់ដឹកនាំកំពូលជាតិយើងគឺ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច ទាំងពីរ ជាវីរបុរសដ៏ឆ្នើម លោកបានសហការដឹកនាំកសាងសេចក្តីសុខសន្តិភាពជូនមាតុភូមិ និងដឹកនាំការស្តារ និងការអភិវឌ្ឍសង្គមជាតិឡើងវិញយ៉ាងសកម្មលើគ្រប់វិស័យ ពិសេស វិស័យព្រះពុទ្ធសាសនា ត្រូវបានកសាងឱ្យមានការរីកចម្រើនជាលំដាប់។
​សមិទ្ធផល ដែលសម្ពោធឆ្លងនាពេលនេះ មានដូចជា ព្រះវិហារវត្តចំប៉ាបុប្ផារាម ឧប្បដ្ឋានសាលា ស្តូបសក្ការបូជា កុដិឈើប្រក់ក្បឿង កុដិថ្មីពីរជាន់​ សាលាពុទ្ធិកបឋមសិក្សា រោងធ្វើម្ហូបអាហារ បន្ទប់ទឹក ស្រះ អណ្តូងទឹក របងជុំវិញវត្ត ខ្លោងទ្វារ ផ្លូវក្វាត់ខ្វែងជុំវិញវត្ត ដែលចំណាយសរុបអស់ថវិកាចំនួនជាង ៣.១៤១ លានរៀល ជាថវិកាបានមកពីសប្បុរជនជិតឆ្ងាយ ក្នុងនោះព្រះករុណា ជា អម្ចាស់ជីវិតលើត្បូង ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៤លានរៀល សម្រាប់ចូលរួមក្នុងពិធីសម្ពោធ សមិទ្ធផលនោះផងដែរ។
​សម្តេចចៅហ្វាវាំងបានប្រគេនសម្រាប់ព្រះសង្ឃចំនួន ២១ អង្គក្នុង ១ អង្គៗទេយ្យ ទានចំនួន ១ កញ្ចប់ បច្ច័យមួយចំនួន។ លោកតា លោកយាយចំនួន ១៥០ នាក់ក្នុងម្នាក់ៗក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល ។ សិស្សានុសិស្សចំនួន ៤៧២ នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរចំនួន ០២ ក្បាល ប៊ិច ០១ ដើម ខ្មៅដៃ ០១ ដើម ថវិកាចំនួន ៥ ពាន់រៀល ។ លោកគ្រូ អ្នកគ្រូចំនួន ០៦ នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ០១ និងថវិកាចំនួន ២ ម៉ឺនរៀល៕

...

 

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print