ភ្នំពេញ ៖ យុវជនប្រុសស្រីមួយក្រុមបានចូលរាំលេងកំសាន្តក្នុងក្លឹបកំសាន្ត វ៉ាវក្លឹបហើយពេល ចេញមកវិញត្រូវសន្តិសុខក្លឹបមិនអោយយកម៉ូតូចេញ ព្រោះតែយុវជនទាំងនោះធ្វើអោយបាត់សំបុត្រម៉ូតូ កាលពីវេលាម៉ោង ៣ ទាបភ្លឺថ្ងៃទី៤ខែមេសាឆ្នាំ២០១៦នៅទីតាំងក្លឹបដែលឋិត នៅតាមបណ្តោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយមកក៏រកឃើញវិញហើយយកទៅអោយសន្តិសុខក៏នៅតែគេមិនអោយចេញដដែល ។
យុវជនដែលត្រូវសន្តិសុខក្លឹបមិនអោយយកម៉ូតូចេញនោះមានឈ្មោះ ប៉ូ ង៉ុយ ភេទប្រុសអាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះម្តុំជម្ពូវ័ន សង្កាត់ចោមចៅ អាយុ មុខរបរធ្វើការរោង ចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ចំណែកម៉ូតូរបស់យុវជនរូបនោះម៉ាក ហុងដាសេ ១០០ ពណ៍ មិនចាំស្លាកលេខ ។
តាមសំដីរៀបរាប់ប្រាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេរួមទាំងមិត្ត ភក្រ្ត័សរុប៩នាក់ ស្រី២ប្រុស៧បានបបួលគ្នាចូលរាំលេងកំសាន្តក្នុងក្លឹបកំសាន្តខាងលើ ពេលរាំអស់ចិត្ត ហើយក៏បាននាំគ្នាមកវិញ តែចៃដន្យពេលដែលទៅដល់កន្លែងផ្ញើរម៉ូតូក៏រកសំបុត្រមិនឃើញ ក៏ត្រូវសន្តិសុខប្រាប់ថាបើបាត់សំបុត្រម៉ូតូត្រូវចាំរហូតដល់អស់មនុស្ស ទើបអោយចេញ ។ យុវជនខាងលើក៏អង្កុយ ចាំរហូតដល់អស់មនុស្សក៏នៅតែសន្តិសុខមិនព្រមអោយចេញដដែល ដោយនិយាយថា ចាំល្ងាចស្អែក ចាំមកយកម៉ូតូនោះវិញ ធ្វើអោយខ្លួននិងបក្សពួកមិនព្រមព្រោះម៉ូតូត្រូវការជិះធ្វើការ គាប់ជួនក៏ជួបថៅកែ ក្លឹបហើយថៅកែក្លឹបនោះថាអោយធ្វើលិខិតផ្តិតមេដៃទៅនិងបានម៉ូតូវិញហើយ ។ កំពុងតែជជែកគ្នាស្រា ប់តែយុវជនរូបនោះរកសំបុត្រឃើញវិញ ដោយសំបុត្រម៉ូតូនោះកប់ជាប់និងប្រាក់ដែលដាក់ក្នុងកាបូប ។ ទោះបីជារកសំបុត្រឃើញវិញក៏ដោយក៏សន្តិសុខមិនអោយយកម៉ូតូចេញដែរ នៅតែនិយាយដដែលថា ចាំស្អែកចាំមកយក រួចក៏ទាញទ្វាបិតចាក់សោរទៅ ។ ប្រភពដដែលបានបន្តទៀតថា ខ្លួនមិនទុកចិត្តក្លឹប ទេព្រោះថាបើស្អែកបាត់ម៉ូតូទៅតើក្លឹបទទួលខុសត្រូវទេហើយបើគេរកសំបុត្រឃើញហើយម្តេចមិនអោយគេយកម៉ូតូចេញ រឺមួយចង់គៀបស៊ីយកម៉ូតូគេទទេៗ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅផ្ទះយកឯកសារ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិចោម ចៅ ដើម្បីអោយសម្ថកិច្ចជួយដោះស្រាយ ៕
សុខាសែនជ័យ