ភេសជ្ជៈជា​ច្រើន​មុន​, អាល់កុលក្លែងក្លាយ​,​ ទំនិញចម្រុះខូចគុណភាព​ និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានធ្វើការដកហូត និងកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​មន្រ្តីជំនាញ​ នៃ​​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ ភេសជ្ជៈជា​ច្រើន​មុន​, អាល់កុលក្លែងក្លាយ​,​ ទំនិញចម្រុះខូចគុណភាព​ និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានធ្វើការដកហូត និងកម្ទេចចោល​ បន្ទាប់ពី​មន្រ្តីជំនាញចុះត្រួតពិនិត្យនៅតាមបណ្ដាហាង​ ម៉ាត​ និងផ្សារនានា​ នៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហ៊ា ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យ។

ប្រភពដដែល​ បន្តថា​ ដើម្បីធានាការពារផលប្រយោជន៍ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការយល់ដឹងពាក់ព័ន្ធអំពើមិនសុចរិត លើអ្នកប្រើប្រាស់ នៅថ្ងៃទី១៨ និង១៩ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហ៊ា ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យបានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារ និងបានធ្វើការចែកខិត្តប័ណ្ណផ្សព្វផ្សាយអប់រំសុខភាព និងការយល់ដឹងស្ដីពីអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងខេត្តទាំងប្រាំខាងលើ។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលបានរកឃើញ និងដកហូតភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៩៨ លីត្រ និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៥៩ លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមមកកម្ទេចចោលភ្លាមៗ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមច្បាប់ដែលមានចែងផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print