បុរសល្មោភកាមចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំរួចអារ.កសម្លាប់ទើបចង.កស្លាប់តាមក្រោយ

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ បុរសល្មោភកាមម្នាក់បានចាប់រំលោភក្មេងស្រីអាយុទើបតែ១២ឆ្នាំ ហើយទំនងជាជន​ល្មោភ​កាមរូបនេះភ័យមិន​អាចរត់គេចខ្លួនពីសំណាញ់ច្បាប់ក៏បានចង.កបញ្ចប់ជីវិតតាមក្រោយ។

ករណីនេះបានកើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦​ នៅចំណុចខ្ទមចាំស្រែស្ថិតនៅភូមិ-ឃុំស្រែ​ហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុគេបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលត្រូវជនសង្ស័យ​រំលោភរួចអារ.កសម្លាប់ឈ្មោះ ទៀង វ៉ាង អាយុ១២ឆ្នាំជាជនជាតិវៀតណាម រីឯជនសង្ស័យឈ្មោះ ត្រិ ខ្វាត់ អាយុ២៩ឆ្នាំ ជាជនជាតិភាគតិចព្នង រស់នៅភូមិ-ឃុំកើតហេតុ។

ប្រភពបានបន្តថា មុនពេលកើតហេតុគេបានឃើញក្មេងស្រីរងគ្រោះចេញពីផ្ទះដើរទៅចំណុចវាល​ស្រែក្បែរកន្លែងកើតហេតុ។ លុះពេលបាត់ក្មេងស្រីរងគ្រោះមិនឃើញត្រឡប់មកផ្ទះឪពុករបស់នាងបានដើរ​រកស្រាប់តែប្រទះឃើញកូនស្រីស្លាប់នៅក្បែរខ្ទមក្នុងវៀលស្រែតែម្ដង។ ពេលដែលបានឃើញសពកូនហើយ​នោះឪពុកក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះមកពិនិត្យឃើញថា ក្មេងស្រីរងគ្រោះត្រូវគេ​ចាប់​រំលោភរួចទើបអារ.កសម្លាប់ជាក្រោយ។

ប្រភពបានបន្តថា នៅពេលដែលមានករណីនេះកើតឡើងសមត្ថកិច្ចក៏បានស្រាវជ្រាវនិងផ្អែកតាមការ​បំភ្លឺពីសាក្សីដែលបានឃើញក្មេងស្រីរងគ្រោះនិងជនសង្ស័យទើបឈានទៅរកជនសង្ស័យហើយស្រាប់តែ​ប្រទះឃើញជនសង្ស័យចង.កនៅក្នុងខ្ទមស្លាប់ថ្មីៗនោះផងដែរ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនសង្ស័យទំនងជាភ័យមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បានក៏​សម្រេចចិត្តចង.កសម្លាប់ខ្លួនក្រោយពីចាប់រំលោភអារ.កសម្លាប់ក្មេងស្រីរងគ្រោះ។

ក្រោយពីកើតហេតុសាកសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យក្រោមការ​ហួសចិត្តពីអ្នកស្រុកភូមិនិងដាក់បណ្ដាសសាចំពោះជនសង្ស័យបើទោះជាស្លាប់ហើយក្ដី៕​

ceab3fc1fda71feb5a0d3b463478768c

782

783

ដោយ៖ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print