​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​តានតឹង​ដោយសារ​តែ​ការ​ធ្វើ​សមយុទ្ធ​

ចែករំលែក៖

A C-130E from the 2nd Airlift Squadron, Pope AFB, N.C., flies over the Atlantic Ocean along the North Carolina coast. The C-130 Hercules primarily performs the intratheater portion of the airlift mission. The aircraft is capable of operating from rough, dirt strips and is the prime transport for paradropping troops and equipment into hostile areas. (U.S. Air Force photo by Tech. Sgt. Howard Blair)

​នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ អា​មេ​រិ​ក​ និង​ ហ្វី​លី​ពី​ន​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ជា​ទ្រង់​ ទ្រាយ​ធំ​ជា​ប្រចាំ​មានឈ្មោះ​ថា​ Balikatan​ (​ស្មា​កៀក​ស្មា​)​មាន​រយៈពេល​ដល់​ទៅ​១១​ ថ្ងៃ​។​ ការ​ធ្វើ​សមយុទ្ធ​នោះ​ចំ​ពេល​ដែល​ ស្ថានភាព​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ភាគ​ ខាងត្បូង​កំពុង​តែ​តានតឹង​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ចិន​មាន​សកម្មភាព​ ឈ្លានពាន​នៅ​ដែនសមុទ្រ​ភាគ​ខាងត្បូង​ ទៅ​លើ​ដែនទឹក​ប្រទេស​ជា​ច្រើន​ដូច​ជា​ហ្វី​លី​ពី​ន​ វៀតណាម​ជាដើម​ ។​

​សារព័ត៌មាន​ AP​ បាន​ដកស្រង់​សម្ដី​ អ្នកនាំពាក្យ​ការ​ធ្វើ​សមយុទ្ធ​លោក​Celeste​ Frank​ Sayson​ ដោយ​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​ សមយុទ្ធ​រួម​(​ស្មា​កៀក​ស្មា​)​ ដោយ​មាន​ ការ​ចូលរួម​ពី​ម្លាំ​ង​ទាហាន​អា​មេ​រិ​ក​និង​ហ្វី​លី​ពី​ន​ រួម​ជាមួយ​យន្ដហោះ​ចម្បាំង​ អា​មេ​រិ​ក​៥៥​គ្រឿង​។​ ចំណែក​ហ្វី​លី​ពី​ន​ វិញ​ក៏​បា​នប​ញ្ចូ​ន​យន្ដហោះ​ចម្បាំង​របស់​ខ្លួន​ដែល​ទើបតែ​ទិញ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ធ្វើ​សមយុទ្ធ​នោះ​ដែរ​។​ គោល​ ដៅ​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​គឺ​ដើម្បី​ការ​ ពារ​ដែន​អធិបតេយ្យភាព​ដោយ​មិន​សំដៅ​ ទៅ​លើ​ប្រទេស​ណា​នោះ​ឡើយ​ ។​

​ក្រោយ​ការ​ធ្វើ​សមយុទ្ធ​លើក​នេះ​អា​ មេ​រិ​ក​និង​ហ្វី​លី​ពី​ន​នៅ​មាន​សមយុទ្ធ​ជា​ ច្រើន​ផ្សេង​ទៀត​ក្នុង​ពេល​ដែល​អា​មេ​រិ​ក​ ត្រៀមលក្ខណៈ​បញ្ជូន​កម្លាំង​ទាហាន​មក​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ឈរជើង​នៅ​ក្នុង​ទី​ តាំង​យោធា​៥​កន្លែង​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​តាម​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​ តោន​នឹង​ទីក្រុង​ម៉ានីល​។​ ទាហាន​អា​មេ​រិ​ក​ នឹង​ឈរជើង​នៅ​ក្នុង​ប្រទេស​នេះ​រយៈពេល​១០​ឆ្នាំ​ ។​

​ក្រុម​អ្នកវិភាគ​បញ្ជាក់​ថា​ ហ្វី​លី​ពី​ន​ កាន់តែ​រឹង​មាំ​ថែម​ទៀត​ក្រោយ​ពេល​ដែល​ អា​មេ​រិ​កបាន​ចូល​មក​ក្នុង​ទឹកដី​របស់​ខ្លួន​។​ ក្រៅពី​នេះ​ហ្វី​លី​ពី​ន​ក៏​បាន​ជួល​យន្ដហោះ​ចម្បាំង​របស់​ជប៉ុន​បន្ថែម​ទៀត​សម្រាប់​ការ​យាមល្បាត​នៅ​តាម​ដែនសមុទ្រ​ ។​

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ប្រទេស​របស់​លោក​កំពុង​តែ​ ចរចា​ជួល​យន្ដហោះ​យាមល្បាត​៥​គ្រឿង​ប្រភេទ​TC-90​ របស់​ជប៉ុន​ដើម្បី​យាម​ ល្បាត​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​

​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កា​ សែត​នៅ​ក្នុង​ទីតាំង​ទាហាន​អាកាស​ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង​ម៉ានីល​លោក​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Benigno​ Aquino​ បញ្ជាក់​ថា​ លោក​នឹង​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​កម្លាំង​ទាហាន​អាកាស​កាន់​ តែ​ខ្លាំងក្លា​ជាង​មុន​។​ លោក​នឹង​បន្ថែម​ យន្ដហោះ​ចម្បាំង​ ឧទ្ធម្ភាគចក្រ​ដើម្បី​ការ​ ពារ​ព្រំដែន​សមុទ្រ​របស់​ខ្លួន​ ។​

​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​បញ្ជាក់​ ទៀត​ថា​ “​យើង​កំពុង​តែ​ជួល​យន្ដហោះ​ ពី​ជប៉ុន​៥​គ្រឿង​ប្រភេទ​ TC-90​ ដើម្បី​ ហ្វឹកហាត់​ដល់​កម្លាំង​ទាហាន​អាកាស​ហ្វី​លី​ពី​ន​ក៏​ដូច​ជា​យាមល្បាត​នៅ​តាម​ដែនសមុទ្រ​”​ ។​

​កាលពី​សបា្ដហ៍​កន្លង​មក​ហ្វី​លី​ពី​ន​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ផ្ដល់​សម្ភារ​ និង​បច្ចេកវិទ្យា​យោធា​អនុ​ ញ្ញាត​ឱ្យ​ជប៉ុន​បញ្ជូន​ឧបករណ៍​យោធា​ ទៅ​កាន់​ហ្វី​លី​ពី​ន​ហើយ​អាវុធ​ទាំងនោះ​ មិន​អាច​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ទី​៣​នោះ​ ឡើយ​ ។​

​អ្នកនាំពាក្យ​កម្លាំង​ទាហាន​ហ្វី​លី​ពី​ន​ លោក​ Restituto​ Padilla​ បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​ជួល​យន្ដហោះ​ជប៉ុន​កំពុង​ តែ​ពិភាក្សា​លម្អិត​ពី​ពេលវេលា​ជួល​ និង​ ប្រាក់​ឈ្នួល​។​ ហ្វី​លី​ពី​ន​ផ្ដល់​អាទិភាព​ក្នុង​ ការ​អភិវឌ្ឍ​កម្លាំង​ទាហានជើងទឹក​ និង​ ជើង​អាកាស​ដោយសារ​តែ​ចិន​បាន​ដាក់​ ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​និង​យន្ដហោះ​ ចម្បាំង​នៅ​តាម​កោះ​មួយ​ចំនួន​ក្នុង​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​បំពាន​ដល់​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​មួយ​ចំនួន​ នៅ​តំបន់​អាស៊ាន​ ។​

​សម្ពន្ធមិត្ដ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​បាន​ស្នើ​ជួយ​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ការ​ ការពារ​ដែនសមុទ្រ​របស់​ខ្លួន​។​ ប្រ​ធានា​ ធិ​បតី​ អា​គី​ណូ​ បញ្ជាក់​ថា​ ជា​ច្រើន​ឆ្នាំ​ កន្លង​មក​ហ្វី​លី​ពី​ន​ទទួល​បាន​ពី​អា​មេ​រិ​ក​ នូវ​យន្ដហោះ​ដឹក​ជញ្ជូន​ប្រភេទ​ C-130​ ចំនួន​២​គ្រឿង​ ។​

​ចំណែក​កូរ៉េ​ខាងត្បូង​វិញ​ក៏​បាន​ផ្ដល់​ យន្ដហោះ​ចម្បាំង​២​គ្រឿង​ហើយនឹង​ផ្ដល់​ បន្ថែម​១០​គ្រឿង​ទៀត​នៅ​ឆ្នាំ​២០១៧​ តាម​ កិច្ចព្រមព្រៀង​រវាង​ទីក្រុង​ម៉ានីល​នឹង​ ទីក្រុង​សេ​អ៊ូ​ល​ ។​

​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ពិសេស​គឺ​ការ​ប្រើប្រាស់​កម្លាំងយោធា​ របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​ដែនសមុទ្រ​ ចិន​ភាគ​ខាងត្បូង​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ នៅ​ក្នុង​តំបន់​កាន់តែ​តានតឹង​ខ្លាំង​ឡើង​។​សកម្មភាព​របស់​ចិន​មិន​អាច​ធ្វើ​ឱ្យ​អា​ មេ​រិ​ក​នៅ​ស្ងៀម​បាន​ឡើយ​ដោយ​អា​មេ​រិ​ក​ ក៏​មាន​គម្រោង​បញ្ជូន​យន្ដហោះ​ទម្លាក់​ គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​កាន់​ ប្រទេស​អូស្ដ្រាលី​ដើម្បី​ទប់ទល់​នឹង​ការ​ ពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន​ដែរ​ ។​

​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ក៏​បាន​ធ្វើ​ឱ្យ​អា​មេ​រិ​ក​រកបាន​ប្រាក់​ចំណូល​យ៉ាងច្រើន​ពី​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេស​ ដែល​មាន​វិវាទ​ជាមួយ​ចិន​ ។​

​តាំងពី​ដើម​មក​ចិន​មិន​ដែល​ចេញ​មុខ​ ដើម្បី​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដោយ​បើកចំហ​ដូច​ជា​ពេល​នេះ​ឡើយ​។​ ទាំងនោះ​គឺជា​ការ​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ក្នុង​ការ​កំណត់​ទីតាំង​គ្រប់គ្រង​របស់​ចិន​ដោយ​ ស្របច្បាប់​ ។​

​ពិភពលោក​បាន​ចាប់អារម្មណ៍​យ៉ាង​ ខ្លាំង​ដល់​សកម្មភាព​ប្រែប្រួល​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​។​ ព័ត៌មាន​ជុំវិញ​ កិច្ចប្រជុំ​សភា​ទីក្រុង​ប៉េ​កាំ​ង​ ក្នុង​នោះ​ មាន​គោលនយោបាយ​ និង​សកម្មភាព​ របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​លើ​ដែនសមុទ្រ​ ចិន​ភាគ​ខាងត្បូង​គឺជា​បញ្ហា​ដែល​ចាប់​ អារម្មណ៍​បំផុត​។​ មានការ​ស្រាវជ្រាវ​មួយ​ ឱ្យ​ឃើញ​ថា​ មន្ដ្រីជាន់ខ្ពស់​ចិន​ទាំងអស់​ មាន​បំណង​ចង់​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ ភាគ​ខាងត្បូង​ទាំងមូល​ ។​

​ក្នុង​ពេល​ដែល​នាយក​រដ្ឋមន្ដ្រី​ចិន​ លី​ ឃើ​ជាំ​ង​ បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ ទៅ​កាន់​សភា​ចិន​ថា​ “​ចិន​បាន​ត្រៀម​ លក្ខណៈ​នៅ​គ្រប់​សមរភូមិ​គ្រប់​យុទ្ធសាស្ដ្រ​ ធានា​ក្នុង​ការ​ធ្វើសង្គ្រាម​ដោយ​ជោគជ័យ​ ការពារ​ព្រំដែន​គ្រប់គ្រង​ដែនសមុទ្រ​ និង​ដែនអាកាស​”​។​ ទន្ទឹម​នឹង​នោះរ​ដ្ឋា​ ភិ​បាល​នឹង​ផ្ដល់​ជំនួយ​ដល់​ខេត្ដ​ហៃ​ណា​ន​ ដើម្បី​ខួង​យក​ប្រេង​ធនធានធម្មជាតិ​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​។​ ចិន​នឹង​ដាក់​ ឈ្មោះ​ឱ្យ​កោះ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​និង​គ្រប់គ្រង​កោះ​នោះ​ឱ្យ​បាន​ ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ជីដូន​ ជីតា​ចិន​បាន​ធ្វើ​រឿង​ដ៏​ល្អ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ជា​ច្រើន​ជំនាន់​មក​ ហើយ​ ដូច្នេះ​ការ​ដែល​ទីក្រុង​ប៉េ​កាំ​ង​គ្រប់​ គ្រង​ដែនសមុទ្រ​នោះ​ជា​រឿង​សម​ហេតុ​សម​ផល​ណាស់​ ។​

​សារព័ត៌មាន​ South​ China​ Morning​ Post​ បាន​ផ្សាយ​ថា​ ជាមួយ​គ្នា​នេះ​មន្ដ្រី​ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ ប្រជុំ​សភា​ថា​ជាមួយនឹង​ស្ថានភាព​បច្ចុប្បន្ន​ នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​អ្នកនេសាទ​ទាំងអស់​ក៏​មាន​កាតព្វកិច្ច​ជួយ​ការពារ​ដែនសមុទ្រ​របស់​ចិន​ផង​ដែរ​ ក្រោម​ ការ​ជួយ​ការពារ​ពី​កម្លាំង​ទាហានជើងទឹក​។​ អ្នកនេសាទ​ទាំងអស់​ត្រូវ​ទៅ​នេសាទ​ធម្មតា​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​

​អភិបាលខេត្ដ​ហៃ​ណា​ន​បាន​បញ្ជាក់​ ថា​នៅ​ក្នុង​ខេត្ដ​មាន​អ្នកនេសាទ​ប្រមាណ​ជាង​១០០​ពាន់​នាក់​គឺជា​កម្លាំង​ដ៏​ល្អ​សម្រាប់​ ដណ្ដើម​សិទ្ធិ​គ្រប់គ្រង​នៅ​ដែនសមុទ្រ​។​ អ្នកនេសាទ​ទាំងនោះ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ជំនួយ​ថវិកា​ក្នុង​ការ​បោះ​ទូក​នេសាទ​ធំៗ​ផ្ដល់​ជំនួយ​ថាមពល​និង​ទទួល​បានការ​ ការពារ​ពី​ទាហានជើងទឹក​ទៀត​ផង​។​ កប៉ាល់​នេសាទ​ចិន​មួយ​ចំនួន​មាន​ទំហំ​ធំ​ជាង​នាវាចម្បាំង​របស់​ប្រទេស​នៅ​ក្នុង​ តំបន់​សមុទ្រ​ដែល​មាន​វិវាទ​ជាមួយ​ចិន​ ទៀត​ផង​ ។​

...

​ទាំងនោះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ឡើយ​កាលពី​ឆ្នាំ​២០១៤​សារព័ត៌មាន​រ៉​យ​ ទ័​របា​ន​ផ្សាយ​ថា​ កប៉ាល់​នេសាទ​របស់​ ចិន​មាន​រហូត​ដល់​ជាង​៥០​ពាន់​គ្រឿង​នោះ​ គឺជា​អាវុធ​ដ៏​មុត​ស្រួច​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ព​ង្រឹ​ក​ទីតាំង​គ្រប់គ្រង​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​។​ នាវា​នេសាទ​ ជា​ច្រើន​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​ទំនើបៗ​ ភ្ជាប់​ប្រព័ន្ធ​រ៉ា​ដា​ និង​ប្រព័ន្ធ​ទំនាក់ទំនង​ ដោយ​ផ្ទាល់​ជាមួយ​កម្លាំង​ទាហាន​ជើង​ ទឹក​។​ កប៉ាល់​នេសាទ​ទាំងនោះ​មាន​តួនាទី​ ធ្វើ​ចារកិច្ច​ និង​ធ្វើ​អាជីវកម្ម​ផង​ដែរ​។​ ប្រេងសាំង​ដែល​កប៉ាល់​នេសាទ​ប្រើប្រាស់​ រដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ទាំងអស់​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print