នៅថ្ងៃទី៤ ខែមេសា អាមេរិក និង ហ្វីលីពីនបានចាប់ផ្ដើមធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំជាប្រចាំមានឈ្មោះថា Balikatan (ស្មាកៀកស្មា)មានរយៈពេលដល់ទៅ១១ ថ្ងៃ។ ការធ្វើសមយុទ្ធនោះចំពេលដែល ស្ថានភាពនៅក្នុងតំបន់សមុទ្រចិនភាគ ខាងត្បូងកំពុងតែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចិនមានសកម្មភាព ឈ្លានពាននៅដែនសមុទ្រភាគខាងត្បូង ទៅលើដែនទឹកប្រទេសជាច្រើនដូចជាហ្វីលីពីន វៀតណាមជាដើម ។
សារព័ត៌មាន AP បានដកស្រង់សម្ដី អ្នកនាំពាក្យការធ្វើសមយុទ្ធលោកCeleste Frank Sayson ដោយឱ្យដឹងថា ការធ្វើ សមយុទ្ធរួម(ស្មាកៀកស្មា) ដោយមាន ការចូលរួមពីម្លាំងទាហានអាមេរិកនិងហ្វីលីពីន រួមជាមួយយន្ដហោះចម្បាំង អាមេរិក៥៥គ្រឿង។ ចំណែកហ្វីលីពីន វិញក៏បានបញ្ចូនយន្ដហោះចម្បាំងរបស់ខ្លួនដែលទើបតែទិញចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះដែរ។ គោល ដៅនៅក្នុងការធ្វើសមយុទ្ធគឺដើម្បីការ ពារដែនអធិបតេយ្យភាពដោយមិនសំដៅ ទៅលើប្រទេសណានោះឡើយ ។
ក្រោយការធ្វើសមយុទ្ធលើកនេះអា មេរិកនិងហ្វីលីពីននៅមានសមយុទ្ធជា ច្រើនផ្សេងទៀតក្នុងពេលដែលអាមេរិក ត្រៀមលក្ខណៈបញ្ជូនកម្លាំងទាហានមកកាន់ប្រទេសហ្វីលីពីនឈរជើងនៅក្នុងទី តាំងយោធា៥កន្លែងនៅក្នុងប្រទេសហ្វីលីពីនតាមកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីន តោននឹងទីក្រុងម៉ានីល។ ទាហានអាមេរិក នឹងឈរជើងនៅក្នុងប្រទេសនេះរយៈពេល១០ឆ្នាំ ។
ក្រុមអ្នកវិភាគបញ្ជាក់ថា ហ្វីលីពីន កាន់តែរឹងមាំថែមទៀតក្រោយពេលដែល អាមេរិកបានចូលមកក្នុងទឹកដីរបស់ខ្លួន។ ក្រៅពីនេះហ្វីលីពីនក៏បានជួលយន្ដហោះចម្បាំងរបស់ជប៉ុនបន្ថែមទៀតសម្រាប់ការយាមល្បាតនៅតាមដែនសមុទ្រ ។
ប្រធានាធិបតីហ្វីលីពីនបានប្រកាសឱ្យដឹងថា ប្រទេសរបស់លោកកំពុងតែ ចរចាជួលយន្ដហោះយាមល្បាត៥គ្រឿងប្រភេទTC-90 របស់ជប៉ុនដើម្បីយាម ល្បាតនៅដែនសមុទ្រចិនភាគខាងត្បូង ។
មានប្រសាសន៍នៅក្នុងសន្និសីទកា សែតនៅក្នុងទីតាំងទាហានអាកាសស្ថិតនៅភាគខាងកើតទីក្រុងម៉ានីលលោក ប្រធានាធិបតីហ្វីលីពីន Benigno Aquino បញ្ជាក់ថា លោកនឹងខិតខំបន្ថែមទៀត ដើម្បីធ្វើឱ្យកម្លាំងទាហានអាកាសកាន់ តែខ្លាំងក្លាជាងមុន។ លោកនឹងបន្ថែម យន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រដើម្បីការ ពារព្រំដែនសមុទ្ររបស់ខ្លួន ។
លោកប្រធានាធិបតីហ្វីលីពីនបញ្ជាក់ ទៀតថា “យើងកំពុងតែជួលយន្ដហោះ ពីជប៉ុន៥គ្រឿងប្រភេទ TC-90 ដើម្បី ហ្វឹកហាត់ដល់កម្លាំងទាហានអាកាសហ្វីលីពីនក៏ដូចជាយាមល្បាតនៅតាមដែនសមុទ្រ” ។
កាលពីសបា្ដហ៍កន្លងមកហ្វីលីពីននិងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ដល់សម្ភារ និងបច្ចេកវិទ្យាយោធាអនុ ញ្ញាតឱ្យជប៉ុនបញ្ជូនឧបករណ៍យោធា ទៅកាន់ហ្វីលីពីនហើយអាវុធទាំងនោះ មិនអាចបញ្ជូនទៅឱ្យប្រទេសទី៣នោះ ឡើយ ។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីន លោក Restituto Padilla បញ្ជាក់ថា កិច្ចព្រមព្រៀងជួលយន្ដហោះជប៉ុនកំពុង តែពិភាក្សាលម្អិតពីពេលវេលាជួល និង ប្រាក់ឈ្នួល។ ហ្វីលីពីនផ្ដល់អាទិភាពក្នុង ការអភិវឌ្ឍកម្លាំងទាហានជើងទឹក និង ជើងអាកាសដោយសារតែចិនបានដាក់ ពង្រាយកាំជ្រួចមីស៊ីលនិងយន្ដហោះ ចម្បាំងនៅតាមកោះមួយចំនួនក្នុងដែនសមុទ្រចិនភាគខាងត្បូងបំពានដល់ដែនអធិបតេយ្យភាពរបស់ប្រទេសមួយចំនួន នៅតំបន់អាស៊ាន ។
សម្ពន្ធមិត្ដអាមេរិកនិងកូរ៉េខាងត្បូងបានស្នើជួយដល់ប្រទេសហ្វីលីពីនក្នុងការ ការពារដែនសមុទ្ររបស់ខ្លួន។ ប្រធានា ធិបតី អាគីណូ បញ្ជាក់ថា ជាច្រើនឆ្នាំ កន្លងមកហ្វីលីពីនទទួលបានពីអាមេរិក នូវយន្ដហោះដឹកជញ្ជូនប្រភេទ C-130 ចំនួន២គ្រឿង ។
ចំណែកកូរ៉េខាងត្បូងវិញក៏បានផ្ដល់ យន្ដហោះចម្បាំង២គ្រឿងហើយនឹងផ្ដល់ បន្ថែម១០គ្រឿងទៀតនៅឆ្នាំ២០១៧ តាម កិច្ចព្រមព្រៀងរវាងទីក្រុងម៉ានីលនឹង ទីក្រុងសេអ៊ូល ។
វិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ក៏បានធ្វើឱ្យអាមេរិករកបានប្រាក់ចំណូលយ៉ាងច្រើនពីការផ្គត់ផ្គង់អាវុធដល់ប្រទេស ដែលមានវិវាទជាមួយចិន ។
តាំងពីដើមមកចិនមិនដែលចេញមុខ ដើម្បីគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងដោយបើកចំហដូចជាពេលនេះឡើយ។ ទាំងនោះគឺជាការជំរុញឱ្យមានសង្គ្រាម នៅដែនសមុទ្រចិនភាគខាងត្បូងក្នុងការកំណត់ទីតាំងគ្រប់គ្រងរបស់ចិនដោយ ស្របច្បាប់ ។
ពិភពលោកបានចាប់អារម្មណ៍យ៉ាង ខ្លាំងដល់សកម្មភាពប្រែប្រួលនៅដែន សមុទ្រចិនភាគខាងត្បូង។ ព័ត៌មានជុំវិញ កិច្ចប្រជុំសភាទីក្រុងប៉េកាំង ក្នុងនោះ មានគោលនយោបាយ និងសកម្មភាព របស់ទីក្រុងប៉េកាំងនៅលើដែនសមុទ្រ ចិនភាគខាងត្បូងគឺជាបញ្ហាដែលចាប់ អារម្មណ៍បំផុត។ មានការស្រាវជ្រាវមួយ ឱ្យឃើញថា មន្ដ្រីជាន់ខ្ពស់ចិនទាំងអស់ មានបំណងចង់គ្រប់គ្រងដែនសមុទ្រចិន ភាគខាងត្បូងទាំងមូល ។
ក្នុងពេលដែលនាយករដ្ឋមន្ដ្រីចិន លី ឃើជាំង បញ្ជាក់នៅក្នុងរបាយការណ៍ ទៅកាន់សភាចិនថា “ចិនបានត្រៀម លក្ខណៈនៅគ្រប់សមរភូមិគ្រប់យុទ្ធសាស្ដ្រ ធានាក្នុងការធ្វើសង្គ្រាមដោយជោគជ័យ ការពារព្រំដែនគ្រប់គ្រងដែនសមុទ្រ និងដែនអាកាស”។ ទន្ទឹមនឹងនោះរដ្ឋា ភិបាលនឹងផ្ដល់ជំនួយដល់ខេត្ដហៃណាន ដើម្បីខួងយកប្រេងធនធានធម្មជាតិនៅសមុទ្រចិនភាគខាងត្បូង។ ចិននឹងដាក់ ឈ្មោះឱ្យកោះនៅដែនសមុទ្រចិនភាគ ខាងត្បូងនិងគ្រប់គ្រងកោះនោះឱ្យបាន ឆាប់បំផុតដែលអាចធ្វើទៅបាន។ ជីដូន ជីតាចិនបានធ្វើរឿងដ៏ល្អនៅដែនសមុទ្រចិនភាគខាងត្បូងជាច្រើនជំនាន់មក ហើយ ដូច្នេះការដែលទីក្រុងប៉េកាំងគ្រប់ គ្រងដែនសមុទ្រនោះជារឿងសមហេតុសមផលណាស់ ។
សារព័ត៌មាន South China Morning Post បានផ្សាយថា ជាមួយគ្នានេះមន្ដ្រី រដ្ឋាភិបាលចិនបានប្រកាសនៅក្នុងកិច្ច ប្រជុំសភាថាជាមួយនឹងស្ថានភាពបច្ចុប្បន្ន នៅដែនសមុទ្រចិនភាគខាងត្បូងអ្នកនេសាទទាំងអស់ក៏មានកាតព្វកិច្ចជួយការពារដែនសមុទ្ររបស់ចិនផងដែរ ក្រោម ការជួយការពារពីកម្លាំងទាហានជើងទឹក។ អ្នកនេសាទទាំងអស់ត្រូវទៅនេសាទធម្មតានៅដែនសមុទ្រចិនភាគខាងត្បូង ។
អភិបាលខេត្ដហៃណានបានបញ្ជាក់ ថានៅក្នុងខេត្ដមានអ្នកនេសាទប្រមាណជាង១០០ពាន់នាក់គឺជាកម្លាំងដ៏ល្អសម្រាប់ ដណ្ដើមសិទ្ធិគ្រប់គ្រងនៅដែនសមុទ្រ។ អ្នកនេសាទទាំងនោះត្រូវបានរដ្ឋាភិបាលផ្ដល់ជំនួយថវិកាក្នុងការបោះទូកនេសាទធំៗផ្ដល់ជំនួយថាមពលនិងទទួលបានការ ការពារពីទាហានជើងទឹកទៀតផង។ កប៉ាល់នេសាទចិនមួយចំនួនមានទំហំធំជាងនាវាចម្បាំងរបស់ប្រទេសនៅក្នុង តំបន់សមុទ្រដែលមានវិវាទជាមួយចិន ទៀតផង ។
ទាំងនោះមិនមែនជារឿងចម្លែកនោះឡើយកាលពីឆ្នាំ២០១៤សារព័ត៌មានរ៉យ ទ័របានផ្សាយថា កប៉ាល់នេសាទរបស់ ចិនមានរហូតដល់ជាង៥០ពាន់គ្រឿងនោះ គឺជាអាវុធដ៏មុតស្រួចរបស់រដ្ឋាភិបាលចិនក្នុងការពង្រឹកទីតាំងគ្រប់គ្រងនៅដែន សមុទ្រចិនភាគខាងត្បូង។ នាវានេសាទ ជាច្រើនត្រូវបានបំពាក់នូវប្រព័ន្ធទំនើបៗ ភ្ជាប់ប្រព័ន្ធរ៉ាដា និងប្រព័ន្ធទំនាក់ទំនង ដោយផ្ទាល់ជាមួយកម្លាំងទាហានជើង ទឹក។ កប៉ាល់នេសាទទាំងនោះមានតួនាទី ធ្វើចារកិច្ច និងធ្វើអាជីវកម្មផងដែរ។ ប្រេងសាំងដែលកប៉ាល់នេសាទប្រើប្រាស់ រដ្ឋាភិបាលជាអ្នករ៉ាប់រងទាំងអស់ ៕ ម៉ែវ សាធី