សង្គ្រាម​នៅ​ព្រំដែន​ Azerbaijan​ និង​ Armerian​ តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​

ចែករំលែក៖

aw

​បើ​ទោះបី​ប្រទេស​ Azerbaijan​ ប្រកាស​ឈប់​បាញ់​ជា​ឯកតោភាគី​ ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​តែ​បន្ត​កើតឡើង​ជាមួយ​កម្លាំង​ទាហាន​ អា​មឺ​នៀរ​ ស្ថិត​នៅ​តំបន់​ Nagorny​ Karabakh​ កាលពី​ថ្ងៃ​ទី​៤​ ខែមេសា​ ។​

​សារព័ត៌មាន​AP​ បាន​ផ្សាយ​ថា​ ប្រទេស​អា​ហ្សឺ​បេ​ហ្សា​ន​ បាន​ចោទប្រកាន់​កម្លាំង​ទាហាន​អា​មឺ​នៀ​ ប្រើប្រាស់​កាំភ្លើងត្បាល​ និង​កាំភ្លើង​បាញ់​គ្រាប់បែក​វាយប្រហារ​សម្លាប់​ទាហាន​ អា​ហ្សឺ​បេ​ហ្សា​ន​៣​នាក់​ ។​

​អ្នកនាំពាក្យ​ ក្រសួងការពារជាតិ​អា​ហ្សឺ​បេ​ហ្សា​ន​ លោក​ Vagif​ Dargahly​ បញ្ជាក់​ថា​ «​ក្នុង​ការ​ណី​ប្រទេស​អា​មឺ​នៀ​ ត្រៀម​បន្តសកម្មភាព​ឌឺដង​ យើង​ នឹង​បើក​ការ​វាយប្រហារ​ជា​ទ្រ​ង​ទ្រ​យ​ធំ​នៅ​តាម​បណ្តោយ​ព្រំដែន​ ដោយ​ប្រើប្រាស់​ កាំភ្លើង​ធំ​ក្នុង​ការ​វាយប្រហារ​»​ ។​

​ចំណែក​កម្លាំង​ទាហាន​អា​មឺ​នៀរ​ វិញ​បាន​ចោទប្រកាន់​ទៅ​លើ​កម្លាំង​ទាហាន​អា​ហ្ស៊ឺ​បេ​ហ្សា​ន​ ប្រើប្រាស់​កាំភ្លើង​ធំ​១៥២​មី​ល្លី​ ម៉ែត្រ​ និង​រថក្រោះ​ក្នុង​ការ​វាយប្រហារ​ ។​ ក្រៅពី​នេះ​អា​មឺ​នៀរ​ក៏​បាន​ប្រកាស​ថា​ បាន​វាយប្រហារ​គ្រប់គ្រង​តំបន់​ជា​ច្រើន​នៅ​តាម​ព្រំដែន​ ។​

...

​មក​ទល់​ពេល​នេះ​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ​៣៥​នាក់​ និង​រាប​សិប​នាក់​រង​របួស​ ។​ អា​មឺ​នៀ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ របស់​លោក​ខាងលិច​ ព្រំ​ទាំង​រុ​ស្ស៊ី​ផង​ដែរ​ ។​ ភាគី​រុ​ស្ស៊ី​បាន​ស្នើរ​ឲ្យ​ប្រទេស​ទាំង​ពីរ​រក្សា​ការ​អត់ធ្មត់​ និង​គ្នា​ ជៀស​វាយ​ហេតុការណ៍​កាន់តែ​អាក្រក់​ជាង​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​៤​ ខែមេសា​ រដ្ឋាភិបាល​ប្រទេស​អា​ហ្សឺ​បេ​ហ្សា​ន​ បាន​ប្រកាស​ថា​ នឹង​ពិភាក្សា​ទៅ​លើ​បទ​ឈប់​បាញ់​នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ លុះត្រា​ណា​តែ​ប្រទេស​អា​ហ្សឺ​បេ​ហ្សា​ន​សង​តំបន់​ដែល​ប្រទេស​នេះ​បាន​គ្រប់គ្រង​ ។​ តំបន់​Nagorny​ Karabakh​ មាន​ពលរដ្ឋ​ដល់​ទៅ​៨០​ភាគរយ​ជា​ជនជាតិ​អា​មឺ​នៀ​ បាន​ប្រកាស​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​អា​ហ្សឺ​បេ​ហ្សា​ន​តាំងពី​ឆ្នាំ​១៩៩១​ ប៉ុន្តែ​មិន​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួល​ស្គ​ល់​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print