អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសដែលផ្គត់ផ្គង់ប្រេងច្រើនជាងគេលំដាប់ទី១ទៅឱ្យឥណ្ឌា

ចែករំលែក៖

ឥណ្ឌានិងអារ៉ាប៊ីសាអ៊ូឌីតមានទំនាក់ទំនងយ៉ាងល្អប្រសើរលើវិស័យសេដ្ឋកិច្ច ពិសេសគឺការលក់ប្រេងទៅឱ្យឥណ្ឌាដែល ជាប្រទេសប្រើប្រាស់ប្រេងយ៉ាងច្រើននៅ ក្នុងតំបន់។ ឥណ្ឌាបានទិញប្រេងពីអារ៉ា ប៊ីសាអ៊ូឌីតរហូតដល់ទៅ២៨ភាគរយៈ នៃតម្រូវការប្រើប្រាស់នៅក្នុងប្រទេស ។

ចំណុចទាំងនោះហើយបានជានាយក រដ្ឋមន្ដ្រីឥណ្ឌាជ្រើសរើសដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាដំណើរ ទស្សនកិច្ចលើកដំបូងចាប់តាំងពីលោកម៉ូឌី បានឡើងមកកាន់តំណែងកាលពី ខែឧសភាឆ្នាំទៅមិញ។ ជាទូទៅគេសង្កេត ឃើញថា ឥណ្ឌា និងអារ៉ាប៊ីសាអ៊ូឌីតតែង តែមានទំនាក់ទំនងស្មុគស្មាញនឹងគ្នាដោយ លាយឡំទៅដោយផលប្រយោជន៍រួមផងនិងទំនាស់គ្នាផង។ នៅក្នុងដំណើរទស្សន កិច្ចនេះព្រះចៅសាលម៉ាន់ អាល់សាអ៊ូត នៃអារ៉ាប៊ីសាអ៊ូឌីតប្រាកដជានឹងរីករាយទទួលស្វាគមន៍លោក ណារ៉េនដ្រា ម៉ូឌី យ៉ាងកក់ក្ដៅ ពីព្រោះថាឥណ្ឌាគឺជាប្រទេស ដែលមានតម្រូវការប្រេងច្រើនជាងគេបំផុតលំដាប់ទី៤នៅលើពិភពលោក ហើយ ប្រមាណជា៨០ភាគរយនៃតម្រូវការនេះគឺបានពីការនាំចូលពីបរទេស។ សម្រាប់ ឥណ្ឌាវិញទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតក៏មានសារសំខាន់ខ្លាំងដែរ ពីព្រោះ ថាបច្ចុប្បន្ននេះអារ៉ាប៊ីសាអ៊ូឌីតគឺជា ប្រទេសដែលផ្គត់ផ្គង់ប្រេងច្រើនជាងគេលំដាប់ទី១ទៅឱ្យឥណ្ឌា។ គិតជារួមតម្រូវ ការប្រេងរបស់ឥណ្ឌារហូតដល់ទៅ២៥ ភាគរយគឺបានមកពីអារ៉ាប៊ីសាអ៊ូឌីត។ ថ្វីដ្បិតតែឥណ្ឌាកំពុងតែបង្កើនការនាំ ចូលប្រេងពីប្រទេសផ្សេងដូចជានីហ្សេ រីយ៉ា និងជាពិសេសអ៊ីរ៉ង់ដែលទើបនឹង រួចផុតពីទណ្ឌកម្មអន្ដរជាតិ ក៏ប៉ុន្ដែអារ៉ា ប៊ីសាអ៊ូឌីតនៅតែជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់តម្រូវការសេដ្ឋកិច្ចដែល មានកំណើនឥតឈប់ឈររបស់ឥណ្ឌា ។

បើមើលទៅលើល្បឿននៃកំណើនសេដ្ឋ កិច្ចឥណ្ឌានាពេលបច្ចុប្បន្ននេះគេមិនរំពឹង ថា តម្រូវការប្រេងរបស់ឥណ្ឌានឹងត្រូវ ថយចុះនោះទេ ផ្ទុយទៅវិញគឺមានតែ កើនឡើងកាន់តែខ្លាំងថែមទៀត ហើយ នេះគឺជាដំណឹងល្អមួយសម្រាប់អារ៉ាប៊ី សាអ៊ូឌីតដែលជាប្រទេសនាំប្រេងចេញ ច្រើនជាងគេលំដាប់ទី១នៅលើពិភព លោក។ ម្យ៉ាងវិញទៀតអារ៉ាប៊ីសាអ៊ូឌីត ក៏ជាទីផ្សារការងារដ៏ធំមួយដែរសម្រាប់ពលរដ្ឋឥណ្ឌា។ នៅក្នុងពេលបច្ចុប្បន្ននេះ មានពលករឥណ្ឌារហូតដល់ទៅជិត៣លាន នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ ទន្ទឹមនឹងផលប្រយោជន៍ រួមគ្នានេះឥណ្ឌា និងអារ៉ាប៊ីសាអ៊ូឌីតក៏ មានការខ្វែងគំនិតគ្នាដ៏ធំមួយដែរ គឺ ទាក់ទងនឹងប៉ាគីស្ថាន។ ប៉ាគីស្ថានគឺជាគូ សត្រូវដ៏ធំរបស់ឥណ្ឌា ក៏ប៉ុន្ដែជាសម្ពន្ធ មិត្ដដ៏សំខាន់របស់អារ៉ាប៊ីសាអ៊ូឌីត។ អស់ រយៈពេលរាប់ទសវត្សរ៍មកហើយដែលអារ៉ាប៊ីសាអ៊ូឌីតផ្ដល់ជំនួយយ៉ាងច្រើន សន្ធឹកសន្ធាប់ទាំងជំនួយហិរញ្ញវត្ថុ និង ជំនួយជាគ្រឿងសព្វាវុធដល់ប៉ាគីស្ថាន ក្នុងនោះក៏មានផ្ដល់ជំនួយដល់ក្រុមប្រដាប់ អាវុធអ៊ិ ស្លាមជ្រុលនិយមប៉ាគីស្ថានដែល ឥណ្ឌា និងបណ្ដាប្រទេសលោកខាងលិច ចាត់ទុកថា ជាក្រុមភេរវជន ហើយដែល ធ្លាប់ធ្វើការវាយប្រហារភេរវកម្មជាច្រើន លើកច្រើនសានៅក្នុងទឹកដីរបស់ឥណ្ឌា ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print