ដើម្បីទប់ស្កាត់អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្ស សម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសាន សូជី រដ្ឋាភិបាល ក៏បានចេញច្បាប់ប្រឆាំងអំពើពុករលួយ ដោយហាមមន្ដ្រីគ្រប់ជាន់ថ្នាក់ទទួល អំណោយដែលគិតជាទឹកប្រាក់ប្រមាណ២០ដុល្លារអមេរិក។ ក្រៅពីនោះក៏បាន ហាមយកកាដូដែលជាសំបុត្រយន្ដហោះ ការសម្រាកនៅក្នុងផ្ទះសំណាក់ដោយគេមិនយកលុយ ការប៉ាវហូបចុក ជាដើម។
ជាមួយនឹងការហាមប្រាមខាងលើការ ដឹកនាំរបស់គណបក្សកាន់អំណាចនឹង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ។ កាលពីសម័យដឹកនាំរបស់រដ្ឋាភិបាលមុន គឺហាមទទួលអំណោយដែលមានទឹកប្រាក់ ប្រមាណ៨០ដុល្លារអាមេរិក ។
នៅក្នុងករណីមួយចំនួនដូចជានៅក្នុងទំនាក់ទំនងការបរទេស មន្ដ្រីការបរទេស អាចទទួលបានអំណោយដែលមានតម្លៃខ្ពស់ជាងនេះពីប្រទេសជិតខាង។ ច្បាប់ថ្មី នេះនឹងទប់ស្កាត់អំពើពុករលួយបានយ៉ាងល្អប្រសើរ ។
ជាមួយគ្នានេះលោកស្រីអ៊ុងសាន ស៊ូជី នឹងទទួលបានតំណែងក្រុមប្រឹក្សារដ្ឋ ដែលមានឋានៈស្មើនឹងតំណែងនាយករដ្ឋមន្ដ្រី។ សំណើបង្កើតឱ្យមានតំណែងថ្មី នេះនឹងត្រូវសភាយកទៅពិនិត្យ និង អនុម័តនាពេលខាងមុខ ។
តាមពិតទៅតំណែងថ្មីមួយនេះមិន ធ្លាប់មាននៅក្នុងប្រព័ន្ធនយោបាយមីយ៉ាន់ ម៉ានិងក៏គ្មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ សព្វថ្ងៃដែរ។ អ៊ីមចឹងហើយបានជាមាន ការលើកឡើងថា ការបង្កើតឱ្យមាន តំណែងថ្មីនេះឡើងដើម្បីលួងលោម និង បំពេញចិត្ដលោកស្រី អ៊ុងសាន ស៊ូជី ដែលតូចចិត្ដតូចថ្លើមមិនបានអង្គុយកៅអីប្រធានាធិបតីដែលច្បាប់រដ្ឋធម្មនុញ្ញ បានហាមឃាត់ចំពោះឥស្សរជននយោ បាយមីយ៉ាន់ម៉ាណាដែលមានគូស្រករ ជាជនបរទេសឬមានកូនជាជនបរទេស។ មីយ៉ាន់ម៉ាគ្មាននាយករដ្ឋមន្ដ្រីទេ តែ ជាមួយនឹងតំណែងក្រុមប្រឹក្សារដ្ឋនេះ លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងដើរ តួនាទីដូចនាយករដ្ឋមន្ដ្រីដែលនឹងធ្វើការផ្ទាល់ជាមួយប្រធានាធិបតីលោក ទីន ចាវ ដែលជាមនុស្សជំនិតម្នាក់របស់លោក ស្រី ។
កន្លងមកលោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់បានបញ្ជាក់ថា ទោះបីលោកស្រី មិនអាចទទួលបានតំណែងប្រធានាធិបតីក៏ដោយក៏លោកស្រីនឹងនៅពីលើប្រធានា ធិបតី។ គេត្រូវរង់ចាំនៅថ្ងៃខាងមុខទើប ដឹងថា តើសភានឹងសម្រេចយ៉ាងណា ចំពោះសំណើបង្កើតតំណែងក្រុមប្រឹក្សា រដ្ឋរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិ ប្រជាធិបតេយ្យ។ តែប្រហែលជាគ្មាន បញ្ហាអ្វីទេ ព្រោះគណបក្សមួយនេះមាន សំឡេងភាគច្រើននៅក្នុងសភាស្រាប់ ហើយនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី