ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ នៅទីបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០ បានធ្វើពិធីទទួលម៉ាស់ និងជែលលាងដៃអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី ជូន កងពលតូចដឹកជញ្ជូនលេខ៩០ ដើម្បីចែកជូនដល់យោធិនគ្រប់រូប ក្នុងអង្គភាពប្រើប្រាស់ប្រចាំថ្ងៃ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ពិធីប្រគល់ធ្វើនៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ រួមមាន ម៉ាស់ក្រណាត់ ចំនួន ៣,៨៦៤ម៉ាស់ និងជែលសម្រាប់លាងដៃចំនួន ៣,២២០ដប ។
ទឹកចិត្តដ៏ប្រពៃរបស់ លោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រីបានបង្ហាញនូវការយកចិត្តទុកដាក់ និងគិតគូរពីសុខមាលភាពកងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ ទាំងអស់ជៀសផុតពីជំងឺកាវសាហាវកូវីដ-១៩ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការររងកងទ័ពជើងគោក បានលើកឡើងថា លោកមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ សុខមាលភាពរបស់កងទ័ពទាំងអស់គ្រប់កាលៈទេសៈ និងបានផ្តល់ការឧបត្ថម្ភជានិច្ច ។
លោកក៏បានថ្លែងកោតសរសើរលោកមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាន មានវិធានការម៉ឺងម៉ាត់មិនឲ្យជំងឺកូវីដ-១៩ ឆ្លងចូលអង្គភាព និងបានសំណូមពរបន្ថែមសូមបន្តយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ ។
ក្រោយពីបានទទួលអំណោយដ៏ថ្លៃថ្លានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់មានសេចក្ដីរីករាយយ៉ាងខ្លាំង និងនិងសូមគោរពអរគុណចំពោះការយកចិត្តទុកដាក់គិតពីសុខទុក្ខរបស់យោធិនទាំងអស់នៅក្នុងអង្គភាព ៕ដោយ ស សម