ភ្នំពេញ៖ កម្លាំងការិយាលយ័បទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានី សហការជាអាវុធហត្ថខណ្ឌសែនសុខឆែកឆរទីតាំងសំបុកគ្រឿងញៀនពីរកន្លែងនៅវេលាមោ៉ង១៩និង១៥នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៦ ដោយបានការអនុញ្ញាតិពី លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី គឺលោក វរសេនិយ៍ត្រី ប៉ាន់ សុភាព នាយការិយាលយ័បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ចុះបង្ក្រាបជាក់ស្តែង និងឆែកឆេរទីតាំងប្រើប្រាស់គ្រឿងញៀនចំនួន០២កន្លែងផ្សេងគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទី ១ ត្រង់ចំណុចបន្ទប់លេខ ៦ ក្នុងផ្ទះសំណាក់អប្សារាសែនសុខ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ឃាត់ខ្លួនជនសង្សយ័ ២ នាក់។ ដោយមានឈ្មោះ ១-ឈ្មោះ ហង្ស មករា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងម្តុំបឹងឈូក ២-ឈ្មោះញឹម សុជាតិ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងម្តុំបឹងឈូក មុខពេទ្យលោកសង្ឃ។ សំភារៈចាប់យករួមមាន៖ ម៉ូតូ ០២ គ្រឿង, ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ចំនួន ០១, ទូរស័ព្ទដៃចំនួន ០៣ គ្រឿង, ថង់សំរាប់ច្រកគ្រឿងញៀនចំនួន ០២ ដុ ។
ទីតាំងទី២ ត្រង់ចំណុចផ្ទះជួលក្រុម ១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុ ឃាត់ខ្លួនជនសង្សយ័ចំនួន ១៨ នាក់ និងចាប់យកសម្ភារមាន៖ ម៉ូតូចំនួន ០៤ គ្រឿង, ក្រាមសថ្លាចំនួន ០៥ កញ្ចប់តូច និងសំភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបញ្ជូនទៅការិយាលយ័បទល្មើសគ្រឿញៀនក្រុង៕
ដោយ៖ តុង សីហា