ក្រៅពីសង្គ្រាមវាយប្រហារភេរវកម្ម តើនៅមានសង្គ្រាមណាទៀតអាចកើតឡើងនៅក្នុងឆ្នាំនេះ

ចែករំលែក៖

សង្គ្រាមនៅលើភពផែនដីមិនអាច មានថ្ងៃស្ងប់ស្ងៀមនោះឡើយ វាអាច បញ្ចប់នៅកន្លែងនេះតែបានកើតឡើងនៅ កន្លែងផ្សេងទៅវិញ។ ដូចជាសង្គ្រាមនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាននិងប្រទេស អ៊ីរ៉ាក់ លីបីជាដើមបានបញ្ចប់ទៅ បែរជា កើតឡើងនៅក្នុងប្រទេសស៊ីរី ហើយនៅ ពេលសង្គ្រាមស៊ីរីបញ្ចប់ទៅប្រាកដជាកើត នៅតំបន់ផ្សេងជាមិនខាន ។

សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ពិបាកក្នុងការរកទីបញ្ចប់ឃើញណាស់ នៅឆ្នាំ២០១៦នេះ ក្រៅពីសង្គ្រាមនៅ ក្នុងប្រទេសស៊ីរីដែលជាសង្គ្រាមវាយ ប្រហារក្រុមអ៊ិទស្លាមបង្កើតរដ្ឋអាចនឹង មានសង្គ្រាមមួយទៀតកើតឡើងរវាង អ៊ីស្រាអែលនឹងក្រុមហេសប៊ូឡាហ៍នៅ ប៉ាឡេស្ទីន ។

ប៉ុន្ដែអ្វីដែលគេកត់សម្គាល់នោះគឺ សង្គ្រាមនាពេលនេះមិនចាប់ផ្ដើមឡើង ដោយអាមេរិកដូចកាលពីមុនឡើយដោយ អាមេរិកទុកឱ្យប្រទេសជាសម្ពន្ធមិត្ដធ្វើសង្គ្រាមវិញម្ដង ខ្លួនជាអ្នកនៅពីក្រោយ ខ្នងជួយផ្ដល់ទាំងថវិកា និងសព្វាវុធដូច សង្គ្រាមវាយប្រហារក្រុមIS ជាដើម។ អាមេរិកបានហត់នឿយក្នុងការធ្វើសង្គ្រាម អស់ជាងមួយទសវត្សកន្លងមកគឺដល់ ពេលដែលប្រទេសជាមិត្ដអាមេរិកធ្វើ វិញម្ដង ។

ហេសប៊ូឡាហ៍ជាចលនានយោបាយ និកាយស៊ីអ៊ីតនៅលីបង់។ ចលនានេះ លេចជារូបរាងឡើងនៅឆ្នាំ១៩៨២ និង មានឈ្មោះជាផ្លូវការនៅឆ្នាំ១៩៨៥ដើម្បីប្រឆាំងនឹងការឈ្លានពានអ៊ីស្រាអែលលើលីបង់។ នៅឆ្នាំ១៩៨២ទាហានអ៊ីស្រា អែលបានចូលលុកលុយប្រទេសលីបង់ក្នុង រង្វង់៤០គីឡូម៉ែត្រពីព្រំដែនដើម្បីទប់ ទល់និងបោសសម្អាតពួកភេរវជននៃអង្គការរំដោះប៉ាឡេស្ទីនមិនឱ្យឈរជើងនៅភាគ ខាងជើងប្រទេសអ៊ីស្រាអែលបាន។ កម្ម វត្ថុនេះបានសម្រេច ប៉ុន្ដែអ៊ីស្រាអែល លោភលន់ឈ្លានពានភាគខាងត្បូងមិន អស់ចិត្ដចង់លុកលុយដល់ក្រុងបេរូតដើម្បីកម្ចាត់ឱ្យអស់ក្រុមរំដោះប៉ាឡេស្ទីន និងចង់ប្ដូរផ្លាស់លីបង់ជាប្រទេសពហុវប្ប ធម៌និងសាសនាទៅជាប្រទេសកាតូលិក ដូចមិត្ដអ៊ីស្រាអែលផ្សេងទៀត។ មិនតែ ប៉ុណ្ណោះអ៊ីស្រាអែលបានប្រើទម្លាប់ចាស់ធ្វើទារុណកម្មសាបព្រោះអំពើឃោរឃៅបង្ក្រាបដូចធ្លាប់ធ្វើបាបពលរដ្ឋប៉ាឡេ ស្ទីនទើបពលរដ្ឋលីបង់ដែលភាគច្រើន ជាអ្នកកាន់និកាយស៊ីអ៊ីតលេចគំនិតបង្កើត ចលនាតស៊ូបះបោរប្រឆាំងឡើងដែល មានឈ្មោះថា ហេសប៊ូឡាហ៍នេះឯង។ ការស្អប់ខ្ពើម និងប្រឆាំងអ៊ីស្រាអែលបាន រុញច្រានឱ្យចលនាហេសប៊ូឡាហ៍ចូល ស៊ុបក្នុងផ្នត់គំនិតមនោគមន៍វិជ្ជាយុទ្ធ សាស្ដ្រដែលប្រឆាំងគ្នារវាងក្រុមស៊ីអ៊ីតអ៊ីរ៉ង់ព្រមទាំងសម្ពន្ធមិត្ដស៊ីរី និងក្រុម មហាអំណាចបស្ចិមប្រទេសព្រមទាំងក្រុម ស៊ុននីតដូចជាអារ៉ាប៊ីសាអ៊ូឌីត។ ដូច្នេះ ហើយបានជាចលនាហេសប៊ូឡាសហ៍ត្រូវ បានពង្រឹងកាន់តែខ្លាំងនៅពេលដែលអ៊ីរ៉ង់ ក្រោមការដឹកនាំរបស់លោក ខាមេនី ចូលលូកដៃជួយក្រុមអ្នកកាន់និកាយស៊ី អ៊ីតដូចគ្នា។ ហេសប៊ូឡាហ៍បានផ្ដល់មេ រៀនដល់អ៊ីស្រាអែលតាមរយៈការបើក ប្រតិបត្ដិការទ្រង់ទ្រាយធំវាយអ៊ីស្រា អែលដែលមិនដឹងខ្លួន និងដែលមិនបាន នឹកស្មានថា មានសត្រូវខ្លាំងដល់ម្ល៉ឹង ។

ក្រោយវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែលសម្លាប់មេដឹកនាំចលនា ហេសប៊ូឡាហ៍ (Hezbollah) លីបង់ ម្នាក់ដល់ទឹកដីស៊ីរីមកគេមិនអាចធ្វេស ប្រហែសបានឡើយនឹងការផ្ទុះអំពើហិង្សាប៉ះទង្គិចគ្នាជាថ្មីនៅក្នុងតំបន់។ អ៊ីស្រា អែល និងហេសប៊ូឡាហ៍លីបង់ជាសត្រូវ ចាស់នឹងគ្នាយូរឆ្នាំមកហើយ និងជាប្រភព បង្កអស្ថិរភាពដ៏សំខាន់មួយប្រចាំភូមិ ភាគ។ តើជម្លោះអ៊ីស្រាអែលនិងហេស ប៊ូឡាហ៍លីបង់មានប្រភព និងដើមហេតុ យ៉ាងដូចម្ដេច ?

អ៊ីស្រាអែល និងហេសប៊ូឡាហ៍ (Hezbollah) ធ្វើសង្គ្រាមនឹងគ្នា និងបន្ដ ប្រឈមអាវុធដាក់គ្នាតាំងពីជាង៣០ឆ្នាំ មកហើយ។ យូររហូតដល់គេចាត់ទុក ជារឿងបន្ទាប់បន្សំមួយរយៈ ជាពិសេស ក្រោយពីការផ្ទុះបដិវត្ដន៍អារ៉ាប់នៅស៊ីរី និងលីប៊ី។ប៉ុន្ដែគូសត្រូវទាំងពីរនាក់មិន ដែលបានបញ្ឈប់សកម្មភាពញុះញង់គ្នា នោះទេ។ កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ អ៊ីស្រាអែលបានវាយប្រហារតាមផ្លូវ អាកាសសម្លាប់សកម្មជនជាន់ខ្ពស់របស់ ហេសប៊ូឡាហ៍ម្នាក់ដល់ប្រទេសស៊ីរី ហើយ ជាការតបស្នងមកវិញមានការបាញ់ចេញពីលីបង់សំដៅទឹកដីអ៊ីស្រាអែលវិញភ្លាម។ ប៉ុន្ដែទោះពុំបង្កឱ្យមានជនរងគ្រោះស្លាប់ឬរបួសក៏ដោយក៏អ៊ីស្រាអែលមិនបង្អង់នឹងបញ្ចេញប្រតិកម្មបាញ់កាំភ្លើងធំតបដាក់វិញដែរ ។

តើដំណាក់កាលបន្ទាប់ជាការប្រយុទ្ធគ្នាឬ? ជាសម្មតិកម្មដែលមិនអាចច្រាន ចោលបានឡើយ ព្រោះគូសត្រូវមួយ គូនេះធ្លាប់ច្បាំងគ្នាញយដងមកហើយ និងដែលបានធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនមាន ការព្រួយបារម្ភយ៉ាងខ្លាំង។នៅឆ្នាំ១៩៩២ ក្រុមហេសប៊ូឡាហ៍ក្លាយជាបក្សនយោ បាយមួយរបស់លីបង់ដែលមានចំណុច ខ្លាំងផ្នែកសន្ដិសុខតែក៏មិនព្រមបោះបង់ អាវុធចោលទេ ព្រោះអ៊ីស្រាអែលមិន ទាន់ដកទ័ពទាំងស្រុងចេញពីភាគខាងត្បូង លីបង់ ទាហានអ៊ីស្រាអែលបន្ដវត្ដមាន នៅតំបន់ខ្ពង់រាបហ្គោឡង់ដដែល។ ការប៉ះ ទង្គិចនិងប្រយុទ្ធគ្នាតែងកើតមានជារឿយៗនៅភាគខាងត្បូងលីបង់នៅឆ្នាំ១៩៩៣ រយៈពេល៧ថ្ងៃទើបបិទបញ្ចប់ទៅដោយ បទឈប់បាញ់ជាសេចក្ដីសម្រេចចិត្ដរបស់ អង្គការសហប្រជាជាតិ និងម្ដងទៀតនៅ ឆ្នាំ១៩៩៦ដែលនៅទីបំផុតភាគីទាំងពីរ បានព្រមព្រៀងគ្នាក្រៅផ្លូវការជាលាយលក្ខណ៍អក្សរឈប់បាញ់នៅតំបន់មាន មនុស្សនៅ ។

នៅឆ្នាំ២០០០ អ៊ីស្រាអែលបានដក ទ័ពចេញអស់ពីតំបន់ភាគខាងត្បូងលីបង់តែហេសប៊ូឡាហ៍មានការប្រុងប្រយ័ត្ន ខ្លាំងសំងំនៅដើមទសវត្សរ៍២០០០-២០០៦ ដើម្បីអភិវឌ្ឍអាវុធមីស៊ីល និងក្បាលគ្រាប់ដល់ទៅ១ម៉ឺនគ្រាប់ក្រោម ក្រសែភ្នែកព្រួយបារម្ភរបស់អ៊ីស្រាអែល ហើយគ្រាន់តែបានឮហេសប៊ូឡាហ៍ ប្រកាសសាមគ្គីភាពជាមួយចលនាហាម៉ាស់ប៉ាឡេស្ទីនភ្លាមសង្គ្រាមក៏បានផ្ទុះ ឡើងនៅឆ្នាំ២០០៦។ ក្នុងរយៈពេល៣៣ ថ្ងៃមានស្លាប់ពលរដ្ឋលីបង់១.២០០នាក់ និងអ៊ីស្រាអែល១៦៥នាក់។ រដ្ឋាភិបាល លីបង់ការពារហេសប៊ូឡាហ៍និងអាវុធ ជាងពេលណាៗទាំងអស់។ ក្រោយពីបាន ស្ងប់ស្ងាត់បន្ដិចដោយមានព្យុះបដិវត្ដន៍អារ៉ាប់គ្របដណ្ដប់តំបន់ខ្លាំងពេកនៅឆ្នាំ២១០៥ រងើកភ្លើងសង្គ្រាមហាក់ផ្ដើម មានអណ្ដាតឡើងវិញ។ ការប៉ះទង្គិច និងបាញ់សម្លាប់ទាហានគ្នានៅតំបន់ ហ្គោឡង់ទៅវិញទៅមក។ មរណភាព របស់សកម្មជនហេសប៊ូឡាហ៍ លីបង់ ពិតជាបញ្ឆេះភាពតានតឹងដាក់គូសត្រូវចាស់ទាំងពីរ។ បើនរណាហ៊ានជ្រុលតែ មួយជំហាននោះសង្គ្រាមពិតជាអាចផ្ទុះ ឡើងបាន។ គូភាគីមិនចង់ល្បងសង្គ្រាម ជាថ្មីទេ ប៉ុន្ដែតើគេអាចទប់បានប៉ុនណា និងរហូតដល់ពេលណា? ៕

image image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print