រថយន្តឡិចសុីស RX300 ព្រលះជាមួយនិងក្បាលនាគចែកទ្រូងផ្លូវបាក់អស់២កង់រងការខូចខាតសង្ស័យស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តឡិចសុីសម៉ាក RX300ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតចំនួន២កង់ ហើយអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្តុបសន្ឋរមុខ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវុម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX៣០០ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2V-6920 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយនារីម្នាក់ទៀតតាមបណ្តោយផ្លូវកម្ពុជាក្រោមពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចស្តុបសន្ឋរមុខដែលជាកន្លែងកើតហេតុ រថយន្តបានបត់ស្តាំដោយមិនបង្អង់ល្បឿនបានជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងខូចខាត២កង់ បណ្តាលអោយអ្នកបើករថយន្តជាបុរសរបួសធ្ងន់ និងនារីរួមដំណើរជាមួយរបួសស្រាល ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ​
សមត្ថកិច្ចបានអោយដឹងថា ក្រោយកើតហេតុអ្នកបើករថយន្តដែលរងរបួសទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែករថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយ៕

image image image

ដោយៈ ព្រែកជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print