អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន​ ៥២២គ្រួសារ

ចែករំលែក៖

ខេត្តកណ្តាល: រសៀលថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ស្រុកកណ្តាលស្ទឹង​ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន​ សែន​ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង​ ដោយមានការចូលរួមពីសំណាកលោកបណ្ឌិត​ ដួង​ ហេង​ និងលោក រ៉េត​ ស៊ីថា​ បាននាំយកអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យកមកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន​ ៥២២គ្រួសារ​ ស្ថិតនៅឃុំដេីមឫស​ ៤២២គ្រួសារ​ ឃុំរកា​ ៥០គ្រួសារ​ ឃុំរលាំងកែន​ ៥០គ្រួសារ​ ក្នុងស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា, អំណោយក្នុងមួយគ្រួសារទទួលបាន​ សម្ភារៈ​ និងថវិកា​ រួមមាន៖

១-អង្ករ​ ចំនួន​ ២០គីឡូក្រាម

២-មី​ ចំនួន​ ១កេស

៣-ទឹកត្រី​ ចំនួន​ ១យួរ

៤-ទឹកស៊ីអ៊ីវ​ ចំនួន​ ១យួរ​

៥-ថវិកា​ ចំនួន​ ៤ម៉ឺនរៀល​។

ស្ថិតក្នុងកាសនេះដែរ លោក ណុប រ័ត្ននិមល​ បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលក្នុងសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print