រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៥៦៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​៣១​ ខែតុលា​ 

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២១​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១០៩​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.៨៨២​គ្រឿង​ ម៉ូតូ​ ២.០៨៦​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៥៦៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៥០០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស។ នេះបើយោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ​។

សូមបញ្ជាក់ថា, ​ដោយឡែក​ក្នុង​រយៈពេល​៣១​ថ្ងៃ​ (​ថ្ងៃ​ទី​០១-៣១​ ខែតុលា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ១២៣.៨៦២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១៨.០៣៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៣.១៥៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

តាម​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​៣១​ថ្ងៃ​នៃ​ខែតុលា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ។

គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ខ្លួនឯង និងអ្នកដទៃ ចូរចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print