ក្រុមពន្លត់អគ្គិភ័យ៧១១​ របស់កងពលតូចលេខ៧០​ ប្រចាំការនៅក្រុងព្រះសីហនុ បានចេញអន្តរាគមន៍ករណី​ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ​  

ចែករំលែក៖

ខេត្តព្រះសីហនុ: បើយោងតាមផេកបញ្ជាការដ្ឋានកងទ័ពជើងទឹក បានបញ្ជាក់ឱ្យដឹងថា, នៅវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២១ ក្រុមពន្លត់អគ្គិភ័យ៧១១​ របស់កងពលតូចលេខ៧០​ ប្រចាំការនៅក្រុងព្រះសីហនុ បានចេញអន្តរាគមន៍ករណី​ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ​ ចំនួន ០៥ខ្នង​។

សូមបញ្ជាក់ថា, ករណីអគ្គិភ័យនេះ កេីតឡេីងនៅក្រុម១៣ ភូមិ៣​ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្រុមពន្លត់អគ្គិភ័យ៧១១​ បានប្រេីប្រាស់កម្លាំងចំនួន​ ១០នាក់ រថយន្តផ្ទុកទឹកចំនួន ០៣គ្រឿង។

ក្នុងនោះដែរ ក្រុមពន្លត់អគ្គិភ័យ៧១១​ របស់កងពលតូចលេខ៧០​ បានឧបត្ថមម៉ាស់ចំនួន ៣,០០០បន្ទះ ជូនប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យនេះផងដែរ។

សូមបញ្ជាក់ថា​ ការអន្តរាគមន៍ពន្លត់អគ្គិភ័យ បានពន្លត់រលត់ទាំងស្រុងភ្លាមៗផងដែរ និងមិនមានប្រជាពលរដ្ឋណាម្នាក់រងរបួសឡេីយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print