ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ បានធ្វើពិធីប្រគល់ម៉ាស់ និងជែលលាងដៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី ជូនដល់នាយទាន នាយទានរង និងពលទាហាន ទូទាំងកងការពារព្រំដែនលេខ៥០៣ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី មេមញ្ជាការ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងការពារព្រំដែនលេខ៥០៣ មានសេចក្តីសោមនស្សរីករាយជាខ្លាំង និងសូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក និងលោកស្រីដែលបំពេញសេចក្តីត្រូវការ និងបានបង្ហាញពីទឹកចិត្តដ៏ប្រពៃ យកចិត្តទុកដាក់ គិតគូរពីសុខមាលភាពរបស់កងទ័ពក្រោមឱវាទ។
ជាចុងក្រោយ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត៕
ដោយ ស៊ុនហេង