ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យមានរៀបចំពិធីប្រកាស តែងតាំងផ្លាស់ប្តូមុខតំណែងថ្មី ជូននាយទាហានចំនួន ១១រូបក្រោមអធិបតីភាពឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
នៅក្នុងសេចក្តីប្រកាសបានសម្រេចតែងតាំងផ្លាស់ប្តូ រមុខតំណែងថ្មីជូន នាយ ទាហាន ចំនួន ១១រូប រួមមាន៖ នាយលេខាធិការដ្ឋានចំនួន ១នាក់, នាយការរិយាល័យចំនួន ៣នាក់ និងមេបញ្ជាការផ្នែកសឹករងស្រុកចំនួន ៧នាក់។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បានអបអរសាទរនាយទាហានទាំង ១១រូប ដែលបានទទួលការទុកចិត្តពីថ្នាក់លើ ហើយប្រគល់ភារកិច្ចថ្មីជូននាពេលនេះ ។ លោកមេបញ្ជាការ សង្ឃឹមជឿជាក់ថា នាយទាហានទាំងអស់ទើបទទួលភារកិច្ចថ្មី ខិតខំយកអស់កម្លាំងកាយចិត្តបំពេញរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូនទទួលបានជោគជ័យ ។
ជាចុងបញ្ចប់ ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សូមជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ និងប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត ៕ ដោយ ស៊ុនហេង