អាមេរិកៈ ក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅ មានសមត្ថភាពវាយប្រហារជាទ្រង ទ្រាយធំ

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែមេសា ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បាន ពិភាក្សាជាមួយរដ្ឋមន្ដ្រីការពារជាតិ លោក Ashton Carter ស្ដីអំពីយុទ្ធ សាស្ដ្ររបស់អាមេរិកធ្វើយ៉ាងណាក្នុងការ ទប់ទល់ទៅលើការគំរាមកំហែងពីក្រុម ភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។

កាលពីថ្ងៃទី៥ ខែមេសា ប្រធានាធិ បតីអាមេរិកបារ៉ាក់ អូបាម៉ា បានពិភាក្សា ជាមួយរដ្ឋមន្ដ្រីការពារជាតិអាស្ដុនខាធឺរ ស្ដីពីការទប់ទល់នឹងក្រុមភេរវកម្មIS ដែល បានគំរាមកំហែងពិភពលោកទាំងមូល ។

ប្រធានាធិបតីអាមេរិកបញ្ជាក់ថា បើទោះបីក្រុមIS មានការខាតបង់យ៉ាង ធំធេងក្ដី តែក្រុមនេះនៅតែមានឥទ្ធិពល និងបង្កើនការវាយប្រហារនៅគ្រប់ទិស ទីជុំវិញពិភពលោក។ មានប្រសាសន៍ទៅ កាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអូបាម៉ាបញ្ជាក់ថា អាមេ រិកនឹងបង្កើនការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។

អ្វីដែលគួរឱ្យព្រួយបារម្ភនាពេលនេះគឺក្រុមISបានបើកការវាយប្រហារទៅលើ កម្លាំងទាហានស៊ីរីវិញដោយប្រើប្រាស់ អាវុធគីមីដែលជាហេតុធ្វើឱ្យពិភពលោក ព្រួយបារម្ភកាន់តែខ្លាំង។ កន្លងមកក្រុមIS មិនដែលប្រើប្រាស់អាវុធគីមីនោះឡើយដោយសារតែក្រុមរបស់ពួកគេនៅមានកម្លាំងខ្លាំង។ ប៉ុន្ដែពេលនេះទាហានស៊ីរី បានវាយប្រហារដណ្ដើមបានទីក្រុងបុរាណ និងទីតាំងជាច្រើនទៀតធ្វើឱ្យISបាត់បង់ ទឹកដីដែលខ្លួនគ្រប់គ្រងរហូតដល់៥០ភាគ រយ។ ទាំងនោះហើយប្រសិនបើIS មិន បញ្ចេញអាវុធសម្លាប់មនុស្សទេនោះគឺមិន អាចបណ្ដេញទាហានស៊ីរីចេញឱ្យឆ្ងាយ បានឡើយ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងក្រុមអ៊ិេស្លាមបង្កើតរដ្ឋIS កាល ពីយប់ថ្ងៃទី៤ ខែមេសា បានបើកការ វាយប្រហារទៅលើកម្លាំងទាហានរដ្ឋា ភិបាលស៊ីរីដោយបានប្រើប្រាស់អាវុធ គីមីសាស្ដ្រ ។

បណ្ដាញទូរទស្សន៍ Ikhbariyah របស់ រដ្ឋាភិបាលស៊ីរីបានផ្សាយថា ក្រុមភេរវ កម្មIS បានបើកការវាយប្រហារដោយ កាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់ធ្វើឱ្យមានផ្សែងពុល។ ក្រុមIS បានគ្រប់គ្រង អាកាសយានដ្ឋានយោធានៅទីក្រុង Deir Al Zor ។ តំបន់នៅជុំវិញអាកាសយាន ដ្ឋាននោះក៏ត្រូវក្រុមISគ្រប់គ្រងផងដែរ។ អាវុធគីមីដែលក្រុមIS បានប្រើប្រាស់ នោះអាចធ្វើឱ្យរលាកស្បែក ភ្នែក និង សួត អាចសម្លាប់មនុស្សបាន។ អាវុធ ប្រភេទនេះនឹងធ្វើឱ្យក្រុមមនុស្សដែល ប៉ះពាល់ពិការអស់មួយជីវិតឬខ្វាក់ភ្នែកជារៀងរហូត ។

កន្លងមកក្រុមIS នៅតំបន់ Amaq បានប្រកាសថា ខ្មាន់កាំភ្លើងIS បានបើក ការវាយប្រហារជាទ្រង់ទ្រាយធំទៅលើ ភូមិ Jufrah Cit អាកាសយានដ្ឋានយោ ធា។ នៅក្នុងការវាយប្រហារនោះក៏មាន អ្នកវាយប្រហារគ្រាប់បែកអត្ដឃាត២ នាក់បំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជា ច្រើននាក់ផងដែរ ពិសេសគឺកម្លាំង ទាហានប្រទេសស៊ីរី ។

កាលពីខែមករា ឆ្នាំ២០១៦ កម្លាំង ទាហានស៊ីរីដោយមានការជួយពីទាហានរុស្ស៊ីបានវាយប្រហារយកឈ្នះទៅលើក្រុម IS នៅជិតអាកាសយានដ្ឋានខាងលើ ប៉ុន្ដែមិនអាចយកឈ្នះទៅលើក្រុមISទាំង ស្រុងដើម្បីដណ្ដើមតំបន់នោះមកវិញទេ ។

ជាមួយគ្នានេះអាមេរិកបានខិតខំទប់ស្កាត់ក្រុមIS និងអូសទាញយុវជនមកចូល រួមក្រុម។ កន្លងមកការណ៍ដែលក្រុម អ៊ិ្ស្លាមបង្កើតរដ្ឋអាចរក្សាចំនួនទាហានបានច្រើនដដែលនោះគឺដោយសារតែពួក គេនៅតែអាចជ្រើសរើសទាហានរបស់ខ្លួន បានតាមប្រព័ន្ធអ៊ីនធើណេតនៅគ្រប់ទិសទី។ ទាំងនោះហើយដែលធ្វើឱ្យក្រុមនេះមិន ថយចុះកម្លាំងបើទោះអាមេរិក និងលោក ខាងលិចវាយប្រហារដណ្ដើមបានទឹកដី ប្រមាណ៣០ភាគរយដែលពួកគេគ្រប់ គ្រងក្ដី ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា ដើម្បី កម្ចាត់ក្រុមISទាំងស្រុងនោះ លោកខាង លិចមានតែបិទប្រព័ន្ធអ៊ីនធើណេតដែល ISបានប្រើប្រាស់។ កន្លងមកសហរដ្ឋ អាមេរិកបានប្រកាសបង្កើតភ្នាក់ងារមួយ សម្រាប់ប្រឆាំងនឹងភាពហិង្សាជ្រុលនិយម និងការផ្ដាច់ខ្លួនទៅធ្វើជាជីហាដនៅលើ ទឹកដីអាមេរិកដោយបានបញ្ចុះបញ្ចូល ក្រុមហ៊ុនយក្សអ៊ីនធើណេតឱ្យជួយសម្រួល ផ្នែកបណ្ដាញទិន្នន័យ ។

វិធានការថ្មីនេះជាភស្ដុតាងបញ្ជាក់ ថា អាមេរិកក៏កំពុងប្រឈមខ្លាំងនឹង សត្រូវដែលចេះប្រើប្រព័ន្ធសង្គមដើម្បី ជ្រើសរើសបេក្ខជន និងពន្លាតឥទ្ធិពល ជីហាដដោយគ្មានរនាំងព្រំដែនទប់ជាប់។ គេអាចព្រឺក្បាលនៅពេលឃើញចំនួន ជនជីហាដបានផ្ដុំដូចផ្សិតនៅសហរដ្ឋ អាមេរិកដោយកាលពីកន្លងទៅជាឧទា ហរណ៍ជាក់ស្ដែងមានបុរសម្នាក់ប្រកាស ខ្លួនជាមនុស្សរបស់អង្គការរដ្ឋអ៊ិពស្លាម ប៉ុនប៉ងទៅសម្លាប់ប៉ូលិសនៅរដ្ឋហ្វីឡា ដែលហ្វីយ៉ា តែសំណាងល្អប៉ូលិសចាប់ខ្លួន បានទាន់ពេលវេលា ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខអា មេរិកបានអះអាងអំពីមូលហេតុនៃការ បង្កើតភ្នាក់ងារនេះថា “ភេរវកម្មនៅ ប៉ារីស និងនៅសានប៊ែរណាឌីណូ បានធ្វើ ឱ្យអាមេរិកយល់អំពីភាពចាំបាច់នៃការផ្ដាច់ដង្ហើមការសាបព្រោះអំពើហិង្សា និង មនោគមន៍វិជ្ជាជ្រុលនិយមរបស់ពួកអង្គការរដ្ឋអ៊ិបស្លាមកុំឱ្យជ្រើសរើសបេក្ខជន ជីហាដបាន” ភ្នាក់ងារថ្មីនេះមានភារៈ និង កម្មវត្ថុធ្វើឱ្យស៊ីចង្វាក់គ្នាក្នុងការប្រយុទ្ធ ប្រឆាំងនឹងពួកជីហាដរបស់ក្រសួងសន្ដិសុខជាតិ និងក្រសួងយុត្ដិធម៌។ ទន្ទឹម នឹងការបង្កើតបណ្ដាញថ្មី Apple Face book Google Twitter… ត្រូវផ្ដល់ ចម្លើយជួយសម្រួលផ្នែកបណ្ដាញទិន្នន័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវនិយម។ អ្នកទទួលខុសត្រូវជាន់ខ្ពស់ផ្នែកសន្ដិសុខ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ប្រធានចារកិច្ច ប្រធានសន្ដិសុខជាតិ តំណាងសេតវិមាន បានបើកជំនួបកំពូលជាមួយក្រុមហ៊ុន យក្សផ្នែកអ៊ីនធើណេតទាំងអស់នៅលើ ពិភពលោកដែលមានតាំងទីស្នាក់ការផ្ដុំគ្នានៅ Silicon Valley ដើម្បីរកដំណោះ ស្រាយថា តើត្រូវធ្វើដូចម្ដេចដើម្បីទប់ ស្កាត់ពួកភេរវជនកុំឱ្យប្រើអ៊ីនធើណេត សម្រាប់ឃោសនាប្រមូល និងជ្រើស រើសសកម្មជនជីហាដថ្មីឱ្យមកសាបព្រោះ អំពើហិង្សាបាន ។

បំណងធំគឺបង្កើនការផ្សព្វផ្សាយ និង លើកកម្ពស់អត្ថន័យសារអប់រំសម្រាប់យកទៅប្រឆាំងសារឃោសនារបស់ពួកអង្គការរដ្ឋអ៊ិំស្លាម។ ប៉ុន្ដែវិធានការថ្មី នេះអាចនឹងត្រូវប៉ះពាល់ដល់គោលការណ៍ សេរីភាពនៃការបញ្ចេញមតិ ការការពារ ជីវិតឯកជនឬទំនុកចិត្ដរបស់អ្នកប្រើប្រាស់ ក្នុងសម័យអ៊ីនធើណេត ។

ពាក់ព័ន្ធនឹងករណីនេះដែរ នាយករដ្ឋ មន្ដ្រីអ៊ីរ៉ាក់លោក Haider Al-Abadi កាលពីថ្ងៃទី២៥ ខែមករា បានអំពាវនាវ ដល់ប្រទេសកាន់សាសនាអ៊ិវស្លាមទាំង អស់ត្រូវរួមគ្នាប្រឆាំងនឹងក្រុមភេរវកម្ម IS ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី១១របស់ប្រទេសអ្នកកាន់សាសនា អ៊ិបស្លាមOIC នៅទីក្រុងបាដាដ នាយករដ្ឋ មន្ដ្រីអ៊ីរ៉ាក់បញ្ជាក់ថា បច្ចុប្បន្នក្រុម អ៊ិវស្លាមបង្កើតរដ្ឋកំពុងតែប្រើប្រាស់ សាសនាធ្វើជាឧបករណ៍អូសទាញ និង បង្កហិង្សាគ្រប់រូបភាពដូចនៅក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ជាដើម ដូច្នេះចាំបាច់ត្រូវ តែរួបរួមគ្នាទប់ស្កាត់ឱ្យមានប្រសិទ្ធភាព បំផុត ។

នាយករដ្ឋមន្ដ្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្ដេជ្ញាបោសសម្អាតក្រុម រដ្ឋអ៊ិជស្លាមឱ្យអស់ពីទឹកដីអ៊ីរ៉ាក់ បន្ទាប់ពី កងកម្លាំងយោធារដ្ឋាភិបាលបានដណ្ដើមគ្រប់គ្រងបានវិញទីក្រុង រ៉ាម៉ាឌី ដែលធ្លាក់ ទៅក្នុងកណ្ដាប់ដៃរបស់ក្រុមរដ្ឋអ៊ិឋស្លាម នាពេលកន្លងមកនោះ ។

បណ្ដាញទូរទស្សន៍អ៊ីរ៉ាក់បានផ្សព្វ ផ្សាយសេចក្ដីថ្លែងការណ៍របស់នាយករដ្ឋ មន្ដ្រី Haider al-Abadi ដោយបញ្ជាក់ ថា លោកប្ដេជ្ញាវាយប្រហារដណ្ដើម គ្រប់គ្រងទីក្រុងទី២គឺទីក្រុងម៉ូស៊ូលឡើង វិញ។ លោកនាយករដ្ឋមន្ដ្រីអ៊ីរ៉ាក់បាន បញ្ជាក់ដែរថា “នេះជាវាសនាដែលមិន អាចចៀសបានរបស់ក្រុមIS ” ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print