បុរសជនជាតិកូរ៉េម្នាក់បើករថយន្តបុករះលូដែលនៅតាមចិញ្ចើមផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖ បុរសជនជាតិកូរ៉េម្នាក់បើករថយន្តnavara មួយគ្រឿងក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករះលូដែលដាក់នៅចិញ្ចើមផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំសំណាងល្អមិនរបួសដល់មនុស្ស។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៧​ ខែមេសាឆ្នាំ២០១៦​ នៅចំណុចមុខ​ ស្ថានីយ៍ប្រេងតេលា​ តាមបណ្តោយផ្លូវ១០៥​ ស្ថិតក្នុងភូមិក្រាំងអង្ក្រង​ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ​គេបានឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់navara ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2T 8040 បើកបរដោយបុរសជាជនជាតិកូរ៉េម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ ខណះមកដល់ចំណុចកើតក៏បានគេចពីគ្រហុករេចង្កូតជ្រុលទៅបុកដុំថ្ននិងបន្តទៅបុកលូដែលគេដាក់នៅចញ្ចើមផ្លូវសម្រាប់ទុកលក់បណ្តាលអោយងការខូចខាតអស់មួយចំនួនចំណែករថយន្តដាច់កាឡេទៅមុខលេងរួចតែសំណាងមិនមានរបួសដល់មនុស្ស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងស្ទូចរថយន្តបង្ករួមទាំង​ ហៅម្ចាស់ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់៕

image

image

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print