មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ នាំយកអាវរងា ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ចែកជូនដល់កងកម្លាំងកងពលកំពុងឈរជើងបំពេញ ភារកិច្ច តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ប៉ៃលិន ៖ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង និងជានាយរងសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយក អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បែងចែកជូន ដល់កងកម្លំាងកងពល ដែលរក្សាសន្ដិសុខការពារនៅមណ្ឌលធ្វើចត្តាឡីស័ក និងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងខេត្តបៃលិន ។

លោកមេបញ្ជាការរង បានកោតសរសើរចំពោះភាពអង់អាចក្លាហាន របស់កងកម្លាំងកងពលទាំងអស់ ចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងកិច្ចការពារបូរណភាពទឹកដីដោយភាពសហការ អំណត់អត់ធន់ រួមជាមួយភាពម៉ឺងម៉ាត់ ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ធានាបាននូវសន្តិសុខ ស្ថិរភាព សុវត្តិភាព ជូនប្រជាពលរដ្ឋនាពេលនេះ ។

...

មេបញ្ជាការរង បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាលដោយយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការការពារ និងថែរក្សាសុខភាពរបស់ខ្លួនឯងឲ្យបានល្អជាពិសេស នៅក្នុងរដូវត្រជាក់នេះដែរ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងពីការឆ្លងជំងឺដល់បុគ្គល ចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និងអង្គភាព ដូចនេះសូមកងកម្លាំងទាំងអស់ ត្រូវចូលរួមសហការ និងបន្តចាត់វិធានការតឹងរ៉ឹង ដើម្បីការពារកុំឲ្យកើតមានជំងឺឆ្លងផងដែរ៕ ដោយ ស៊ុនហេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print