នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបជាមួយគណៈប្រតិភូចំនួន៧ មកអបអរសាទរនិងជូនពរក្នុងឱកាសចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅសាលសវនាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបជាមួយគណៈប្រតិភូចំនួន៧មានជាអាទិ៍៖ គណៈប្រតិភូខេត្តគៀងយ៉ាង គណៈប្រតិភូអង្គទ័ពទី៤ គណៈប្រតិភូក្រសួងការពារជាតិនិងភូមិភាគទី៧ គណៈប្រតិភូអនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូអនុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូខេត្តគឺនធើ គណៈប្រតិភូកងទ័ពការពារព្រំដែន នៃកងទ័ពប្រជាជនវៀណាម មកអបអរសាទរនិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០។

សូមបញ្ជាក់ថា សកម្មភាពនេះគឺជាប្រពៃណីពង្រឹងសាមគ្គីភាពរវាងប្រទេសនិងប្រទេស ជាពិសេសពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងកងទ័ពឱ្យល្អប្រសើរថែមទៀត៕​

image

image

image

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print