​បាក់​ជ​ន្ទា​ស់​នៅ​វៀតណាម​ស្លាប់​ និង​របួស​ជិត​៥០​នាក់​

ចែករំលែក៖

​ប្រភព​ពី​យោធា​វៀតណាម​បាន​ថ្លែង​ កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៥​ថា​ មនុស្ស​១៤​នាក់​បាន​បាត់បង់​ជីវិត​ និង​ ២៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ ហេតុការណ៍​បាក់​ជ​ន្ទា​ស់​អគារ​កំពុង​សាង​ សង់​ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​វៀត​ ណា​ម​កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ។​

​ប្រភព​បញ្ជាក់​ថា​ ហេតុការណ៍​បាន​ កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ ស្ថិត​ នៅ​ក្នុង​បរិវេណ​កំពុង​សាងសង់​អគារ​នៅ​ កំពង់​ផែ​ Vung​ Ang​ ស្រុក​ Ky​ Anh​ ខេត្ដ​ Ha​ Tinh​ ចម្ងាយ​ប្រមាណ​៣៥០​ គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​ហាណូយ​ ។​

​ប្រភព​បញ្ជាក់​ថា​ កម្មករ​ច្រើន​នាក់​ កំពុងធ្វើការ​ដូច​ធម្មតា​ ប៉ុន្ដែ​ស្រាប់តែ​ ជ​ន្ទា​ស់​ដែក​ដែល​ត​ឡើង​លើ​កម្ពស់​យ៉ាង​ តិច​៣០​ម៉ែត្រ​នោះ​បាន​បាក់​រលំ​មក​ សង្កត់​លើ​ក្រុម​កម្មករ​កំពុង​បម្រើ​ការ​ធ្វើ​ ឱ្យ​ស្លាប់​ និង​របួស​ច្រើន​នាក់​ ។​

...

​លោក​ Nguyen​ Minh​ Nguyen​ មន្ដ្រី​យោធា​មក​ពី​តំបន់​ Ha​ Tinh​ បាន​ ប្រាប់​បណ្ដាញ​ទូរទស្សន៍​ក្នុងស្រុក​ផ្សព្វ​ ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមីនា​ថា​ ជន​ រង​គ្រោះ​ខ្លះ​ទៀត​ ទើបត្រូវ​បាន​រក​ឃើញ​ កប់​នៅ​ក្រោម​គំន​បាក់បែក​ ។​ លោក​បន្ដ​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ទាំងអស់​១៤​ នាក់​ និង​អ្នក​រង​របួស​មាន​២៨​នាក់​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print