អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រគល់​ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ០៤គ្រួសារ ក្នុង​ខណ្ឌ​បឹង​កេង​កង​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខណ្ឌ​បឹង​កេង​កង​ បានឱ្យដឹង​ថា​ រដ្ឋបាលខណ្ឌបឹងកេងកង លោក សុិន រតនា អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក​ ចំនួន ០២គ្រួសារ និងសង្កាត់ទួលស្វាយព្រៃទី២ ចំនួន ០២គ្រួសារ ។

​រដ្ឋបាលខណ្ឌ​បឹង​កេង​កង​ បានបន្ថែមថា​ ក្នុង​នោះ​អំណោយរួមមាន៖
-អង្ករ ០១បាវ ទំងន់ ២៥គីឡូក្រាម
–មី ០១កេស
-ម៉ាស់ ០២ប្រអប់
–ត្រីខ ០១យួរ
-ទឹកសុីអុីវ ១យួរ
–ស្ករ ០១គីឡូក្រាម
-ទឹកដោះគោខាប់ ០២កំប៉ុង
–តែ ០១កញ្ចប់
-ជែល ០២ដប
–ថវិកាចំនួន ៤០,០០០រៀល

ជាមួយគ្នានេះ​ រដ្ឋបាលខណ្ឌ​​ សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print