រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៦នេះ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុង ពិធីចែកមួកសុវត្ថិភាពចំនួន១.០០០មួក របស់ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ជូនដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស មកពី២៣សាលាក្នុងរាជធានីភ្នំពេញ ដែលពិធីនេះធ្វើឡើង នៅក្នុងវិទ្យាល័យព្រះសុីសុវត្ថិ។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ដែលបានជួយឧបត្ថម្ភមួកសុវត្ថិភាព ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីរួមចំណែកជាមួយការងារមនុស្សធម៌របស់សាខា ក្នុងការធ្វើយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែទទួលបានផ្លែផ្កាជាវិជ្ជមាន៕
សុខ ខេមរា