ស្លាប់ម្នាក់របួសធ្ងន់ស្រាល២៦នាក់​ ករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្តសាុំយុងបុកនិងរថយន្តកែច្នៃប្រភេទដឹកដី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងតិចមានមនុស្ស២៦នាក់បានរងរបួសធ្ងន់ស្រាល​ នឹងម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោង៤នឹង៣០នាទីរសៀលថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១៦នៅចំណុចលើស្ពានតាប៉ុន​ ភូមិតាប៉ុនឃុំទឹកជោរ.ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ករណីគ្រោះចរាចរណ៍នេះបានកើតឡើងរវាងរថយន្តសាុំយុងបុកនិងរថយន្តកែឆ្នៃប្រភេទដឹកដី។ ដោយសមត្ថកិច្ចបានឲ្យដឹងថាៈ​ រថយន្តទាំងពីរបើកបញ្ច្រាស់ទិសគ្នា​គឺរថយន្តសាំយ៉ុងមកពីទិសខាងលិចទៅកើត​ ហើយ រថយន្តកែច្នៃមកពីទិសខាងកេីតទៅខាងលិច​ ក៏បានបុកគ្នាពេញទំហឹងតែម្តង។

គ្រោះថ្នាក់នេះបណ្តាលអោយ មនុស្សស្លាប់នៅកន្លែងកេីតហេតុម្នាក់ភេទប្រុស​ និង របួសធ្ងន់៩នាក់មានប្រុស៣នាក់​ របួស ស្រាល១៨នាក់ មានប្រុស៩នាក់។

សមត្ថកិច្ចបន្តថាៈ​ ជនរងគ្រោះក្នុងហេតុការណ៍នេះមានសរុបចំនួន២៧នាក់ប្រុស១២នាក់ និងបានស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុ៕​

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print