នៅស្នាក់ការគណបក្សស្រុកពញាឮ មានរៀបចំកម្មវិធី ជួបសំណេះសំណាល និងសួរសុខទុក្ខ និវត្តជននៅក្នុងស្រុកពញាឮ នាឱកាសមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ក្រោមអធិបតីភាព លោក ប៊ុន ហ៊ាន

ចែករំលែក៖

ខេត្តកណ្តាលៈ​ នៅព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៦ នៅស្នាក់ការគណបក្សស្រុកពញាឮ មានរៀបចំកម្មវិធី ជួបសំណេះសំណាល និងសួរសុខទុក្ខ និវត្តជននៅក្នុងស្រុកពញាឮ នាឱកាសមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ក្រោមអធិបតីភាព លោក ប៊ុន ហ៊ាន រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និង មានលោក លោកស្រី ជាអនុប្រធានគណ:ពង្រឹងមូលដ្ឋានឃុំ ភូមិ ចូលរួមផងដែរ ហើយថ្នាក់ស្រុកមានសមាជិកគណ:អចិន្ត្រៃយ៍គណបក្សស្រុក ប្រធានកម្មាធិការគណបក្សប្រជាជនកម្ពុជាទាំង ១១ ឃុំ។​

​ កម្មវិធីនោះមានសមាជិក សមាជិការជានិវត្តជនចូលរួម ២១១ នាក់សរុបទាំងអស់សមាជិកដែលចូលរួមមានចំនួន ២៥១ នាក់។និវត្តជនចូលរួម ក្នុង ១ នាក់ ទទួលបានថវិកាឧបត្ថម្ភ ពីលោក​ លឹម គានហោ ៥ មឺុនរៀល។សរុបការចំណាយទាំងការៀបចំ និងឧបត្ថម្ភនិវត្តជន អស់ទឹកប្រាក់ ៣១៥០ ដុល្លារ៕

image image image image image image image

​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print