ចាប់ពីថ្ងៃទី ១-៧ ខែធ្នូ ឆ្នាំ២០២១, ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C និងធ្លាក់ត្រជាក់,អាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)តាមបណ្តាខេត្តផ្សេងៗទៀត !

ចែករំលែក៖

ភ្នំពេញ : ចាប់ពីថ្ងៃទី ១-៧ ខែធ្នូ ឆ្នាំ២០២១, ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C និងធ្លាក់ត្រជាក់,អាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)តាមបណ្តាខេត្តផ្សេងទៀត ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស

នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិនដែលបន្តរំកិលចុះមកក្រោមជា
មួយនិងខ្យល់មូសុងឦសានបង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C
– សីតុណ្ហភាពអតិបរមា មានពី  ២៦-២៨ °C
– អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
– សីតុណ្ហភាពអតិបរមា មានពី  ២៦-២៨ °C
– ក្នុងនោះ ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
– អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងយកចិត្តទុកដាក់ខ្ពស់
ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print