សូមមេត្តាលោកអភិបាលខេត្តមណ្ឌលគិរី មេត្តាស្រាវជា្រវផង ករណីអាជ្ញាធរឃុបឃិតគ្នាលេបយកដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង​៧​ហិ​កតា ដែល​គ្រប់គ្រង​ដោយក្រ​​​សួងកសិកម្ម !

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មិនមែនជារឿងធម្មតា ដែលអាជ្ញាធរហ៊ានឃុបឃិតគ្នា ជាមួយឈ្មួញ រំលោភយកដីចម្ការស្រល់របស់រដ្ឋ ចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ហើយបែកធ្លាយ (ដូចដំរីងាប់យកអង្អេរមកបាំងអីចឹង) បញ្ហានេះសង្ឃឹមថា, លោកអភិបាលខេត្ត និងខាងមន្ទីរ-ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នឹងចាត់វិធានការក្នុងរឿងនេះអោយដឹង ស ខ្មៅ បន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ មិនយោគយល់ ឬអនុគ្រោះចំពោះអ្នករំលោភយកដីរដ្ឋ ទោះអ្នកធំប៉ុណ្ណាក៏ដោយ ។

សូមជម្រាបថា, មានរឿងអំពើពុករលួយត្រូវបែកធ្លាយ ! បន្ទាប់ពីដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង​៧​ហិ​កតា ដែល​គ្រប់គ្រង​ដោយក្រ​​​សួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទមួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពូតាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ជន​​ខិលខូច​មួយ​ក្រុម​តូច​ឃុបឃិត​គ្នា​លក់​យ៉ាង​អនាធិបតេយ្យ ក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ជួញដូរ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នេះ គឺជា​អាជ្ញាធរ​មូលដ្ឋាន ដែល​ឈ្មួញ​​មកពីភ្នំពេញជាអ្នកទិញ តាមរយៈគេព្យាយាមធ្វើឯកសារទៅជាស្របច្បាប់ ក្នុងចេតនាទុច្ចរិតរំលោភយកដីចម្ការស្រល់របស់រដ្ឋ ៧ហិកតា អោយបានសម្រេច។
បើតាមប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ឬអាចដឹងពីផែនការមន្ត្រីខិលខូចឃុបឃិតជាមួយឈ្មួញបានបង្ហើបបឲ្យ​ដឹង​ថា , លោក ភី ងូ​ក ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ឃុបឃិត​ជាមួយ​បក្ខពួក​រៀបចំ​ជា​ប្រ​ព័​ន្ឋ ដោយ​មានការ​ចាត់តាំង​អ្នក​ឈរឈ្មោះ​ចំនួន​បី​នាក់​ជា​ម្ចាស់​ដី​កម្ម​សិ​ទ្ឋ ដើម្បី​ស្នើ​សុំ​កាន់កាប់​ដី​ដោយ​ខុសច្បាប់ រួច​ធ្វើ​លិខិត​ផ្ទេរ​ទិញ​លក់​ឲ្យ​ទៅ​ឈ្មោះ វិច សុ​វាចា ក្នុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ដោយ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង ខេត្ត ពោល​គឺ​គ្មាន​ការ​ធ្វើ​អនុ​បយោគ​ពី​រដ្ឋ ឬ​កាត់​ខ្វៀល​ចេញពី​ដី​ក្រសួងកសិកម្ម​អោយស្របច្បាប់ឡើយ ។
គេបានលើកឡើងថា, ជាង​នេះ​ទៀត​សោត ក្រោយ​គេ​ស្នើ​សុំ​ចុះបញ្ជី​សម្គាល់​ម្ចាស់​កម្ម​សិ​ទ្ឋិ​អចល​នទ្រព្យ​(​ប្លង់​រឹង) មន្ត្រី​​​រដ្ឋបាល​ព្រៃឈើ​បាន​ប្តឹង​ជំទាស់ ប៉ុន្តែ​សកម្មភាព​បំពាន​យក​ដី​នៅ​តែ​ប្រព្រឹត្ត ដោយ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ ព្រោះបានប្រយោជន៍ហែកចែកគ្នា ទាំងបំពានច្បាប់ ។
ប្រភព​ដដែលបន្ត​ថា , ក្រោយ​ទទួល​បាន​លិខិត​ផ្ទេរ​
សិ​ទ្ឋិ​​​កាន់កាប់​ដី​ពី​លោក​ចៅសង្កាត់ ភី ងូ​ក រួច​ហើយ​នោះ អ្នកទិញ​ដីចម្ការ​ស្រល់​ដោយ​ខុសច្បាប់​នេះ បាន​ទំនាក់ទំនង​មន្ត្រី​ក្នុង​ខេត្ត​ចំណាយ​លុយ​ជាង​ពីរ​សែន​ដុល្លារ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​កាត់​ខ្វៀល​ដី​ចំណុច​ខាងលើ​ចេញពី​ដី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែភ្នែកនៅកញ្ចឹង ក នៅឡើយទេ ខណៈរឿងនេះបែកធ្លាយ ហើយមិនទាន់សម្រេច ។
បើតាមគេលួចបង្ហើបបញ្ជាក់ថា, ដំណើរការ​នេះ បាន​ចាប់ផ្តើម​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១ រហូត​បច្ចុប្បន្ន​មិន​ទាន់​សម្រេច​នៅឡើយ គឺកំពុងព្យាយាមធ្វើយ៉ាងអោយទៅជាស្របច្បាប់ ខែខាងក្រសួងកសិកម្មមិនអនុញ្ញាត។
បើតាមសេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា, កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ត្រួតពិនិត្យ​ករណី​រំលោភយកដី​ចម្ការ​ស្រល់​របស់​រដ្ឋ ស្ថិត​ក្នុងភូមិ​ពូ​តាំង​សង្កាត់​រ​មនា ក្រុង​សែន​មនោ​រម្យ បាន​រក​ឃើញ​សកម្ម​ភាព​រំលោភ​យក​ដី​ស្រល់​រដ្ឋ​ចំនួន​៤​ទីតាំងឯណោះ ។ ដែល​ការ​ចូល​ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​យក​ដី​រដ្ឋ​ខាងលើ​នេះ ម្ចាស់​ដី​ពីរ​កន្លែង​សំអាង​លើ​ពាក្យ​ស្នើ​សុំ​កាន់​​​​កាប់ និង​ប្រើប្រាស់​ដីធ្លី ដែល​ទទួលស្គាល់​ពី​អា​ជ្ញាធរ​ភូមិ សង្កាត់ ក្រុង ។ ចំណែក​ដី​ពីរ​កន្លែងទៀត ឃើញ​មាន​ហ៊ុម​ព័ទ្ធ​របង តែពុំឃើញ​​មាន​ម្ចាស់​ចេញ​មុខ​ទទួលខុសត្រូវ​ព្រោះ​កំពុង​​រត់
ការនៅឡើយ ។
គេបញ្ជាក់ថា, ក្នុង​ចំណោម​ដី​ទាំង​បួន​ទីតាំង​ខាងលើនេះ មាន​ដី​មួយ​កន្លែង​នៅ​ចំណុច​និយាម​កា​(៧៣៨២៨០-១៣៧១៧២៣)​ បើគិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២១ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​រឹង​មាំ​ជា​ច្រើន ដោយ​គេ​សំអាង​ថា មាន​លិខិត​កាន់កាប់​ពី​អាជ្ញាធរ​ត្រឹមត្រូវ (អាជ្ញាធរបិទភ្នែកផង បើកផង របៀបស្ទង់មើល តើប្រតិកម្មឬអត់ពីខាងមន្ទីរ-ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) ។ ប៉ុន្តែ​មន្ត្រី​ជំំ​នា​ញ​បាន​អះអាង​ថា ក្រសួង​មិន​ទាន់​មាន​ចំណាត់ការ​កាត់​ខ្វៀល​ដី​ទាំងនោះ​ទៅ​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជាក​ម្មសិ​ទ្ឋិ​នោះ​ទេ ពោល​គឺ ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​តែ​ការពារ​ជា​ដាច់ខាត ។ ប៉ុន្តែពួកគេកំពុងព្យាយាមរំលោភ ទាំងដឹងថា, ដីចម្ការស្រល់គ្រប់គ្រងដោយរដ្ឋ ។
ប្រភព​ដដែល​នេះ​បាន​បន្ត​ថា , ក្នុង​លិខិត​ផ្ទេរ​សិ​ទ្ឋិ​កាន់កាប់​ដីធ្លី ដែល​មានការ​ទទួលស្គាល់​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​ថ្នាក់​ខេត្ត គឺ​មាន​បុគ្គល​បី​នាក់ ជា​អ្នក​ឈរឈ្មោះ​លក់ដូរ​ដី​រដ្ឋ​នេះ​ទៅ​ឲ្យ​អ្នក​រស់នៅ​ភ្នំពេញ​ម្នាក់ ។ បុគ្គល​បី​នាក់​ដែល​ឈរឈ្មោះ​លក់​ដី​រដ្ឋ​ទំហំ​ជាង​៧​ហិ​កតា​ឲ្យ​ទៅ​គេ​នោះមាន​​ឈ្មោះដូចខាងក្រោម៖
១-​ឈ្មោះ ភៅ ណា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។
២-​ឈ្មោះ ភី ច្រាញ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។
៣-​ឈ្មោះ ហាន សា​មឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ។
សូមបញ្ជាក់ថា, អ្នក​ទាំង​បី​ជា​ជនជាតិ​ព្នង រស់នៅ​ភូមិពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ និយាយរួមអ្នកទាំង​បី​នាក់​នេះ ក្នុង​ម្នាក់​ទទួល​បាន​លុយ​តែ​ប្រាំមួយ​លាន​រៀល​ប៉ុណ្ណោះ ។ ហើយ​អ្នក​រត់ការ​បាន​ធ្វើ​លិខិត​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​បី​ប្លង់​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​(​ថ្ងៃ​១៤ ខែធ្នូ ឆ្នាំ​២០១៥) ដើម្បី​ផ្ទេរ​ទៅ​ឲ្យ​អ្នកទិញ​តែ​ម្នាក់ ហើយ​អ្នកទិញ​នោះ បាន​ធ្វើ​លិខិត​កាន់​កាប់​​ដីធ្លី​ថ្មី​មួយទៀត ដោយ​បូក​ទាំង​បី​ប្លង់​ចូល​គ្នា​ស្មើ​ជាង​៧​ហិ​កតា នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ គឺជារឿងពិត ។
ឆ្លើយ​តប​ករណី​ខាងលើ លោក ភី ងូ​ក ចៅ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​បាន​និយាយ​ប្រាប់អ្នកសារព័ត៌មានថា, ចំពោះ​រឿង​ដី​នេះ ម្ចាស់​គេ​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ គឺ​មុន​ក្រុមហ៊ុន​ដាំ​ដើម​ស្រល់​ទៅ​ទៀត ហើយ​គេ​មាន​ប្លង់​ត្រឹមត្រូវ ។ ចំណែក​សំណង់​ដែល​កំពុង​សាងសង់​នោះ គេ​បាន​សុំ​ទៅ​ក្រុង ឬ​ទៅ​ខេត្ត​អស់ហើយ ក្រៅពី​នេះ​លោក​មិន​ដឹង​​​ទេ ។ តាមពិតការបកស្រាយរបស់ចៅសង្កាត់មិនសមហេតុផល ខណៈគាត់មានសិទ្ធិអីសុីញ៉េទិញលក់ ទៅលើដីចម្ការស្រល់ ដែលស្ថិតក្នុងការគ្រប់គ្រងដោយក្រសួងកសិកម្ម !
ចំណែក​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទខេត្ត​មណ្ឌល​គិរី ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​នេះ លោក​បាន​បញ្ជាក់​ថា នឹង​ចាត់​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ចុះ​ទៅ​ទីតាំង​នោះ​ដើម្បី​ពិនិត្យ​ជាក់ស្តែង និង​ចាត់ការ តាមផ្លូវច្បាប់ ព្រោះជាដីចម្ការស្រល់របស់រដ្ឋ។
ទោះជា​យ៉ាងណា គិតត្រឹមរសៀលថ្ងៃ​ទី​៣០ វិច្ឆិ​កា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន” មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​អ្នកទិញ​ដី​ខាងលើ​នេះ​នៅ​ឡើយ​​​​ទេ រឿងឃុបឃិតគ្នាយកដីចម្ការស្រល់របស់​រដ្ឋ​​ខាងលើនេះ ជារឿងឃុបឃិតគ្នាពេញបន្ទុក ហើយក៏កំពុងស្លន់ស្លោរដែរ បន្ទាប់ពីបែកធ្លាយរឿងពុករលួយនេះ ។
សង្ឃឹមថា, លោកអភិបាលខេត្តថ្មី នឹងចាត់ការដកហូតអោយមកខាងមន្ទីរ-ក្រសួងកសិកគ្រប់គ្រងវិញ ។
ប្រជាពលរដ្ឋបានលើកឡើងថា, ចាំមើលវាសនាចម្ការស្រល់ខាងលើនេះទៀត តើត្រូវបានចាត់ការបែបណាដែរ ឬមួយសុំ​ស៊ី​ដាច់ តែម្តង ? រឿងនេះជឿថាខាងក្រសួងកសិកម្ម មិនអនុញ្ញាតឱ្យចេញប្លង់កម្មសិទ្ធិជាដាច់ខាត។
សូមបញ្ជាក់ថាកន្លងទៅ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់អង្គភាព (nokordragon News) ឲ្យដឹងផងដែរថា, ដីដែលមានទីតាំងខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដូច្នេះមិនអនុញ្ញាតឲ្យមានការធ្វើប្លង់ណាមួយទៅឲ្យឯកជនដាច់ខាត។
ក្នុងរឿងនេះ មានប្រជាពលរដ្ឋបានបង្ហោះ facebook ចំអកថា, (ចម្ការស្រល់រដ្ខជាង៧ហិកតាក្លាយជាសាច់កាប់មែនទេ)
ក្នុងនោះគេសរសេរថា, ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង​៧​ហិ​កតាដែល​គ្រប់គ្រង​ដោយក្រ​​​សួងកសិកម្ម​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពូតាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ជន​​ខិលខូច​មួយ​ក្រុម​តូច​ឃុបឃិត​គ្នា​លក់​យ៉ាង​អនាធិបតេយ្យក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ជួញដូរ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នេះ គឺជា​អាជ្ញាធរ​មូលដ្ឋាន ដែលឈ្មួញ​​មកពីភ្នំពេញជាអ្នកទិញ ។

facebookដដែលបានសរសេរបន្តថា,សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ , មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ត្រួតពិនិត្យ​ករណី​ររំលោភយកដីចម្ការ​ស្រល់​របស់​រដ្ឋ ស្ថិត​ក្នុងភូមិ​ពូ​តាំង​សង្កាត់​រ​មនា ក្រុង​សសែនមនោ​រម្យ បាន​រក​ឃើញ​សកម្ម​ភាព​រំលោភ​យក​ដី​ស្រល់​រដ្ឋ​ចំនួន​៤​ទីតាំង ។ ដែល​ការ​ចូល​ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​យក​ដី​រដ្ឋ​ខាងលើ​នេះ មម្ចាស់ដី​ពីរ​កន្លែង​សំអាង​លើ​ពាក្យ​ស្នើ​សុំ​កាន់​​​​កាប់ និង​ប្រើប្រាស់​ដីធ្លី ដែល​ទទួលស្គាល់​ពី​អា​ជ្ញាធរ​ភូមិ សង្កាត់ ក្រុង ។ ចំណែក​ដី​ពីរ​កន្លែងទៀតឃើញ​មាន​ហ៊ុម​ព័ទ្ធ​របង តែពុំឃើញ​​មាន​ម្ចាស់​ចេញ​មុខ​ទទួលខុសត្រូវ​
ព្រោះ​កំពុង​​រត់ការ ។
តាមពិត facebook នេះអាចដឹងច្បាស់ទើបសរសេរ ស្រដៀងនឹងប្រភពខាងលើ ។ ដោយបញ្ជាក់ថា,ក្នុង​ចំណោម​ដី​ទាំង​បួន​ទីតាំង​ខាងលើនេះ មាន​ដី​មួយ​កន្លែង​ននៅចំណុច​និយាម​កា​(៧៣៨២៨០-១៣៧១៧២៣)​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២១ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​រឹង​មាំ​ជា​ច្រើន ដោយ​គេ​សំអាង​ថា មាន​លិខិត​កាន់កាប់​ពី​អាជ្ញាធរ​ត្រឹមត្រូវ ។ ប៉ុន្តែមន្ត្រី​ជំំ​នា​ញ​បាន​អះអាង​ថា ក្រសួង​មិន​ទាន់​មាន​ចំណាត់ការ​កកាត់ខ្វៀល​ដី​ទាំងនោះ​ទៅ​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជាក​ម្មសិ​ទ្ឋិ​នោះ​ទេ ពោល​គឺ ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​តែ​ការពារ​ជា​ដាច់ខាត ។

facebook ចាងបន្តថា, ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គិរី ក្រោយ​ទទួល​ពព័ត៌មានខាងលើ​នេះ លោក​បាន​បញ្ជាក់​ថា នឹង​ចាត់​លោកនាយ​ខណ្ឌ​ររដ្ឋបាលព្រៃឈើ​មណ្ឌលគិរី ចុះ​ទៅ​ទីតាំង​នោះ​ដើម្បី​ពិនិត្យ​ជាក់ស្តែង និង​ចាត់ការ ។
ទោះជា​យ៉ាងណា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិ​កា ឆ្នាំ២០២១ អ្នក​យក​ព័ត៌​មាន​​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​អ្នកទិញ​ដី​ខាងលើ​នេះ​នៅ​ឡើយ​​​​ទេ។ រឿងឃុបឃិតគ្នាយកដីចម្ការស្រល់របស់​រដ្ឋ​​ខាងលើនេះ​ជារឿងឃុបឃិតគ្នា​
ពេញបន្ទុក ។ ចាំមើលវាសនាចម្ការស្រល់ខាងលើនេះទៀត តតើត្រូវបានចាត់​ការបែបណាដែរ ឬមួយសុំ​ស៊ី​ដាច់ ? ។
ពាក់ព័ន្ធបញ្ហាខាងនេះ អង្គភាព”នគរដ្រេហ្គន” នឹងរងចាំការបកស្រាយពីអាជ្ញាធរពាក់ព័ន្ធ អ្នកដើរតួលក់ អ្នកចាំទិញ រាល់ម៉ោងធ្វើការ ខណៈរឿងនេះមិនធម្មតាឡើយ បន្ទាប់ពីកំពុងយកចង្អេរទៅបាំងដំរីងាប់នោះ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print