​រថយន្ត​ឡិច​ស៊ី​ស​បើក​ពាំង​រថយន្ត​អ្នកកាសែត​ ខណ​:​ផ្តិត​យក​រូបភាព​រថយន្ត​ដឹកឈើ​ប្រណិត​ល្មើសច្បាប់​

ចែករំលែក៖

ខេត្តរតនគិរី​៖​ រថយន្ត​ឡិច​ស៊ី​ស​Rx៣០០​ព​ណ៍​ខ្មៅ​បិត​ស្ក​ត់​ខ្មៅ​គ្មាន​ស្លាក​លេខ​ បាន​បើក​ពាំង​រថយន្ត​អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​CTN​ ប្រចាំ​ខេត្តរតនគិរី​ កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ ថ្ងៃត្រង់​ ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​អូ​ត្រាវ​ ក្នុងភូមិ​ភ្នំ​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ភួង​ ផុ​ន​ ភ្នាក់ងារ​ទូរទស្សន៍​CTN​ ប្រចាំ​ខេត្តរតនគិរី​បាន​បញ្ជក់​ថា​ មុន​ពេល​កើតហេតុ​ ដោយ​លោក​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ មាន​រថយន្ត​ម៉ាក​បា​ឡែ​ន​ព​ណ៍​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ដឹក​បទល្មើស​ឈើ​ ប្រណិត​ចេញពី​ក្រុង​បាន​លុង​ ឆ្ពោះទៅ​ប្រទេស​វៀតណាម​ ។​ ខណៈ​រថយន្ត​ដឹក​បទល្មើស​ម៉ាក​បា​ឡែ​ន​មក​ដល់​ចំណុច​ខាងលើ​ អ្នក​យក​ព័ត៌មាន​បាន​ចេញ​តាម​ថត​ពីក្រោយ​រថយន្ត​ លុះ​បាន​ប្រមាណ​២០០​ម៉ែត្រ​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស​ RX៣០០​ គ្មាន​ស្លាក​លេខ​បិត​ស្កុ​ត​ខ្មៅ​ បើក​ចេញ​មក​ពាំង​ដោយ​មិន​ឲ្យ​ថត​យក​រូបភាព​បាន​ និង​ បាន​ពាំង​រថយន្ត​អ្នក​យក​ព័ត៌មាន​ជាប់​មិន​ឲ្យ​ទៅ​មុខ​ រួច​នៅ​ទទឹង​ផ្លូវ​ខាងឆ្វេង​ ។​

​ពេល​នោះ​រថយន្ត​អ្នក​យក​ព័ត៌មាន​បាន​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​ ខណ​:​ដែល​រថយន្ត​ឡិច​ស៊ី​ស​ RX៣០០​ កាក់​បិទ​ពីមុខ​មិន​ឲ្យ​បន្តដំណើរ​ទៅ​មុខ​បាន​ រួច​រថយន្ត​អ្នក​យក​ព័ត៌មាន​ម៉ាក​កាម​រី​ស្វិត​ព​ណ៍​កណ្តុ​ប្រមេះ​ ពាក់​ស្លាក​លេខ​ ង​.៩៦៥៥.​ភព​.២​ បាន​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​ផ្នែក​ខាងឆ្វេង​រថយន្ត​ឡិច​ស៊ី​ស​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​រក​វាយ​អ្នក​សារព័ត៌មាន​ ថែម​ទៀត​ ។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ក្នុង​លក្ខខណ្ឌ​មិន​ប​ញ្ខេ​ញ​ឈ្មោះ​ថា​ បុគ្គល​បង្កហេតុ​ខាងលើ​ឈ្មោះ​ ណា​ក់​ ជា​ខ្សែ​មន្ត្រី​នគរបាល​ថ្នាក់ខ្ពស់​ នៅ​ស្នងការ​ខ​ត្ត​ ហើយ​អ្នក​បើករថយន្ត​បង្ក​នេះ​ឈ្មោះ​ ថេ​ត​ សំណាង​ អាយុ​៣៤​ឆ្នាំ​ តែងតែ​បើករថយន្ត​ដឹក​បទល្មើស​ឈើ​ប្រណីត​ ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​ដោយ​គ្មាន​ញញើត​ ។​ ​ចំពោះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ជា​ពិសេស​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក៏​ពុំ​ហាន​បង្ក្រាប​ដែរ​ ។​

ជុំវិញ​ហេតុការណ៍​នេះ​ សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ផ្លូវគោក​បាន​ ចុះ​ទៅ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ ដើម្បី​ដោះស្រាយ​ទៅ​តាម​និ​តិ​វិធី​ ៕

image

image916

image917

image

ដោយ៖ វុ​ទ្ធ​ឦសាន​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print