ខេត្តពោធិ៍សាត់៖ គ្រោះធម៌ជាតិមួយបានកើតឡើងដ៏រន្ធត់បណ្ដាលឲ្យកុមារីម្នាក់បាត់បងជីវិត និង៤នាក់ទៀត រងរបួសស្រាលធ្ងន់ ដោយសាររន្ទះបាញ់ ខណៈពួកគេទាំងអស់គ្នាកំពុងអង្គុយមើលទូរទសន៍នៅក្រោមផ្ទះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទីព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចវាលស្ដៅក្រសាំងភ្នៅ ស្ថិតក្នុងភូមិសម្លាញ ឃុំក្រពើរពី ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរៈសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឌឿម សុភ័ស្ស ភេទស្រីអាយុ១៣ឆ្នាំ(ស្លាប់)ទី២ឈ្មើ ឌឿម ដាវ ភេទស្រីអាយុ០៤ឆ្នាំ(របួសធ្ងន់)ទី៣ឈ្មោះ ឌឿម សុផា ភេទស្រីអាយុ០៧ឆ្នាំ(របួសស្រាល)ទី៤ឈ្មោះ សៀន ចន្នី ភេទស្រីអាយុ១៨ឆ្នាំ(របួសស្រាល)និងទី៥ឈ្មោះ ផា ស្រីនីត ភេទស្រីអាយុ០៨ឆ្នាំ(របួសស្រាល) (កុមារីស្លាប់និងរបួសស្រាលធ្ងន់)រស់នៅចំណុចភូមិឃុំកើតហេតុ។ លោកវរៈសេនីយ៍ត្រីបន្តថាតាមរាបរបក្រុមសេចញាតិកុមារីរងគ្រោះបាននិយាយដូចៗគ្នាថាមុនកើតបន្តិចមេឃខ្មៅកល់រកភ្លៀង លាយឡំដោយជុំនោ ខ្យល់ ភ្នែកបន្ទោល ប៉ុន្តែគ្នានភ្លៀងធ្លាក់នោះទេ គ្រានោះស្រាប់តែមានភ្នែកបន្ទោលខ្វាកគ្រាំងបែកផ្កាភ្លើងនិងផ្សែងហុយស្លុបពេញក្រោមផ្ទះ ខណៈក្មេងៗទាំងនោះកំពុងនាំគ្នាអង្គុយមើលទូរទសន៍ ពេលបាត់ហុយផ្សែងឃើញក្មេងសន្លប់និងស្លាប់ដេករដូករណេល ចំណែកទូរទសន៍បានដាច់ចរន្ត(ខូច)។
លោក អធិការនគរបាលស្រុកបន្តទៀតថាក្រោយកើតហេតុ សមត្តកិច្ចចុះទៅដល់កន្លែង ដើម្បីពិនិត្យជុំវិញហេតុការណ៏ឃើញថាពិតជាបង្កឡើងដោយគ្រោះធម៏ជាតិប្រាកដ ក៍ប្រគល់សាកសពកុមារីឲ្យក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ចំណែកកុមារីរងរបួសស្រាលធ្ងន់ត្រូវបានជួយចាត់ចែងបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកវាលវែង ៕
ដោយ៖ ប៉ឹម ពិន