អាមេរិកមិនមានវត្តមាននៅក្នុងបញ្ជីរឿងអាស្រូវPanama Papersឡើយ

ចែករំលែក៖

​រឿងអាស្រូវ Panama Papers បានគ្រប់​ដណ្តប់ទៅលើប្រទេសជាច្រើននៅលើពិភ​ព លោក ប៉ុន្តែអាមេរិកមិនមានវត្តមាននៅក្នុ​ង បញ្ជីនោះឡើយ។ ​មេដឹកនាំធំៗនៅលើ ពិភពលោក ​ដូចជានាយករដ្ឋមន្រ្តីអង់គ្លេស អ៊ីស្លង់ ​ឬអាហ្សង់ទីន រួមទាំងមនុស្សស្និទ្ធ នឹងលោ​កប្រធានាធិបតីរុស្ស៊ី ឬចិនជា ដើមសុទ្ធតែកំ​ពុងជាប់ក្នុងរឿងអាស្រូវគេចពន្ធPana​ma Papers។ ប៉ុន្តែជាមួយគ្នានេះ ​សំណួរមួយបានចោទឡើងថា ​ហេតុអ្វី បានជាអ្នកនយោបាយ ​ឬមហាសេដ្ឋីអា មេរិកគ្មានឈ្មោះ​នៅក្នុងបញ្ជី Panama Papers?

​មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន រុស្ស៊ី ​អង់​គ្លេស អាហ្សង់ទីន និងអ៊ីស្លង់សុទ្ធតែប៉ះពាល់ដោយរឿងអាស្រូវគេចពន្ធក្រោយកា​រ ចុះផ្សាយសំណុំឯកសារ Panama Pa​pers។ ​ឈ្មោះរបស់ឥស្សរជននយោបាយ និង​មហាសេដ្ឋីក្នុងលោកបានលេចឈ្មោះជា ប​ន្តបន្ទាប់ក្នុងបញ្ជីឈ្មោះPanama Pa​pers ដែលរហូតមកដល់ពេលនេះបានផាត់ ដកឲ្យរួចខ្លួន​​ថ្នាក់ដឹកនាំអាមេរិកាំង។ នេះមិនមែនមានន័យថា ​​នៅក្នុងPanama Papers គ្មានឈ្មោះជនជាតិអាមេរិកាំងសោះនោះទេ ។

​លោកស្រី វ៉កឃើរ ហ្គេវ៉ារ៉ា Warlk​er​ Guevara អនុប្រធានអង្គការអ្នក​កាសែត អន្តរជាតិ(ICIJ) ដែលបានស៊ើ​បអង្កេត លើសំណុំរឿងគេចពន្ធនៅប្រទេ​សប៉ាណា ម៉ា​ឃើញមានឈ្មោះជនជាតិអាមេរិកាំង ដែរ ​ប៉ុន្តែពួកគេភាគច្រើនគ្រាន់តែជាបុគ្គលឯក​ជនគ្មានឈ្មោះល្បី ហើយមិនមែនជា អ្នកធ្វើនយោបាយនៅអាមេរិកនោះទេ។ ​សរុបមកទាំងអស់នេះមិនមែនបញ្ជាក់ថា ​ឥស្សរជននយោបាយ ​និងមហាសេដ្ឋីអាមេ រិកមានតម្លាភាព​ស្អាតស្អំ ​និងស្មោះត្រង់ ជាងជនជាតិដទៃនោះទេ ។

​សម្រាប់លោកស្រី វ៉កឃើរ ហ្គេវ៉ារ៉ា ​Warlker Guevara មានហេតុផ​លបីដែលធ្វើឲ្យគេមិនឃើញឈ្មោះអ្នកនយោបាយ ឬមហាសេដ្ឋីអាមេរិកាំងក្នុងបញ្ជី​ក្រុមហ៊ុន នៅប្រទេសប៉ាណាម៉ា។ ទី១-ជនជាតិ អាមេរិកាំងមានជម្រើស និងមធ្យោ​បាយ ច្រើនដើម្បីគេចពន្ធរដ្ឋ។ ពួកគេអាចមិ​ន ជ្រើសរើសយកប្រទេសប៉ាណាម៉ាដើម្បី​ធ្វើជាឋានសួគ៌គេចពន្ធរបស់ពួកគេ។ ​​តាម លោកស្រីហ្គេវ៉ារ៉ា ដើម្បីគេចមិនបង់ពន្ធរដ្ឋ ​ជនជាតិអាមេរិកាំងទំនងទុកចិត្ត ផ្ញើលុយ​ទៅទុកនៅកោះរបស់ប្រទេសអង់គ្លេស ​ឈ្មោះ Virgine Island ​ឬនៅកោះដែល និយាយភាសាអង់គ្លេសដូចជា Cayman Islands ជាដើម ។

មួយវិញទៀតជនជាតិអាមេរិកាំងមួយចំនួនទៀតមិនចាំបាច់បញ្ជូនលុយរបស់ ខ្លួនទៅលាក់ទុកនៅបរទេសដើម្បីអាច គេចមិនបង់ពន្ធរដ្ឋនោះទេ ព្រោះក្នុងទឹកដីអាមេរិកផ្ទាល់ក៏មានប្រព័ន្ធច្បាប់សម្រួល ឲ្យអ្នកដែលមានលុយអាចបង្កើតក្រុមហ៊ុនក្នុងស្រុកដោយមិនចាំបាច់ប្រកាសប្រាប់ រដ្ឋពីឈ្មោះអ្នកដែលទទួលប្រាក់ចំណេញពីក្រុមហ៊ុននោះដែរ។ ទី៣-ទៀតគឺការរឹត បន្តឹងច្បាប់ដាក់ពិន័យលើធនាគារក្នុងទឹកដីអាមេរិកដែលជួយអតិថិជនក្នុងការបង្វិល ប្រាក់ទៅលាក់ទុកនៅបរទេស។ ក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែរឿង អាស្រូវរបស់ធនាគារស្វ៊ីស សហរដ្ឋរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើធនាគារ​បរទេសមួយចំនួនក្នុងទឹកដីអាមេរិកឲ្យបង់ប្រាក់ពិន័យធ្ងន់ធ្ងរសម្រាប់បទល្មើសដែលបានជួយអតិថិជនឲ្យគេចមិនបង់ពន្ធជន សហរដ្ឋរដ្ឋអាមេរិក។ ជាក់ស្តែងសហរដ្ឋអាមេរិកបានដាក់ពិន័យធនាគារ UBS ឲ្យ បង់ប្រាក់ពិន័យ៧៨០លានដុល្លារ និង ២,៦០០លានដុល្លារសម្រាប់ធនាគារ Credit Suisse ។

ហេតុផលទាំង៣ខាងលើធ្វើឲ្យឈ្មោះឥស្សរជនអ្នកនយោបាយសំខាន់ៗរបស់អាមេរិកគ្មានឈ្មោះក្នុងបញ្ជី Panama Papers។ នេះគេនៅមិនទាន់និយាយពីការ សង្ស័យដែលថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិកCIA បានឃុបឃិតបង្កើត សំណុំរឿង Panama Papers ដើម្បីបង្កអស្ថិរ ភាពនៅប្រទេសដទៃជាពិសេសរុស្ស៊ី ។

យ៉ាងណាក៏ដោយសម្រាប់អ្នកទទួល ខុសត្រូវរបស់អង្គការអ្នកកាសែតអន្តរជាតិ វានៅឆាប់ណាស់ដើម្បីសន្និដ្ឋានថា ឥស្សរ ជននយោបាយអាមេរិកាំងរួចខ្លួនមិនជាប់ ឈ្មោះក្នុងPanama Papers ព្រោះថា ឯកសារPanama Papers មានដល់ទៅ ១១លាន៥សែនឯកសារ ហើយពេលនេះ គេទើបពិនិត្យមើលបានឯកសារតែមួយ ភាគតូចប៉ុណ្ណោះ ៕

mossackfonseca

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print