តើកុមារចិនប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំងក្លែងក្លាយនិងផុតកំណត់

ចែករំលែក៖

​ឪពុកម្តាយជាច្រើននៅក្នុងប្រទេសចិន​បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងក្រោ​យ ពេលដែលបាននាំកូនទៅចាក់វ៉ាក់សាំង បង្ការដោយមិនដឹងថា នឹងមានផលប៉ះ ពា​ល់អ្វីខ្លះដល់សុខភាពកូនរបស់ខ្លួន។ នៅ​ពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបាន ប​ង្កើតក្រុមឯកទេសទទួលបន្ទុកស្រាវជ្រាវ ​ករណីផលិតចែកចាយវ៉ាក់សាំងបង្ការ ​រោគខុសច្បាប់ ។

​ស្ថាប័នដែលត្រូវទទួលខុសត្រូវរួមមាន​មជ្ឈមណ្ឌលគ្រប់គ្រងត្រួតពិនិត្យគុណ ភាពស្បៀងអាហារ និងឱសថ ​គណៈ កម្មាធិការផែនការគ្រួសារ ​និងសុខាភិបាល ​​ស្នងការប៉ូលិសនិងក្រសួងព័ត៌មាន។ ​ក្រៅ ពីនេះរដ្ឋាភិបាលចិនក៏បានបង្កើតក្រុ​ម ពិសេសដើម្បីតាមដានសកម្មភាពស្រាវ​ជ្រាវរបស់ក្រុមខាងលើផងដែរ ។

​ក្រោយពីការរកឃើញលក់វ៉ាកសាំងក្លែង ក្លាយមកមន្ដ្រីទទួលខុសត្រូវបានរឹប​អូស ឱសថ២ម៉ឺនបន្ទះ និងចាប់ខ្លួនមនុស្សជាង ១៣០នាក់។ ក្រៅពីនេះនៅមានក្រុម​ហ៊ុន ឱសថចំនួន២៩ និងមន្ទីរសុខាភិបាល​១៦ កន្លែងសង្ស័យមានជាប់ពាក់ព័ន្ធនឹងអំ​ពើ ទុច្ចរិតនេះ ។

​សូមរំលឹកថា ប៉ូលិស​ខេត្ដShandong បានចាប់ខ្លួនមនុស្ស​៣៧នាក់ពីបទផលិតវ៉ាក់សាំងក្លែងក្លាយ​មានតម្លៃជាង៩០លាន ដុល្លារ។ ​ហេតុការណ៍ខាងលើបានធ្វើឱ្យ មានសំណួរជាច្រើនកើតឡើងពីសុវ​ត្ថិភាពវ៉ាក់សាំងនៅលើទីផ្សារឱសថស្ថានធំលំ ដាប់ទីពីរនៅលើពិភពលោក ។

​​កាលពីខែកុម្ភៈកន្លងទៅប៉ូលិសខេត្ដ ​Shandong ​បានចាប់ខ្លួនមនុស្ស២នាក់ ម្ដាយ ​និងកូនដោយចោទប្រកាន់ពីបទ ​រក្សាទុកវ៉ាក់សាំងខុសច្បាប់ និងហួសកា​ល បរិច្ឆេទប្រើប្រាស់មានតម្លៃសរុបរហូត ដល់ទៅ៨៨លានដុល្លារអាមេរិក ​ដោយ វ៉ាក់សាំងទាំងនោះបានលក់នៅជាង២០ ខេត្ដចាប់តាំងពីឆ្នាំ២០១១មក ។

​​សារព័ត៌មានចិនបានផ្សាយថា ​ប៉ូលិស កំពុងតែបើកការស្រាវជ្រាវទៅលើក្រុមហ៊ុន ឱសថចំនួន៣ក្នុងនោះមានក្រុមហ៊ុន Shan- dong Zhaoxin ​និង Bio Tech ​ដោយ បានដកហូតលិខិតអនុញ្ញាត ហើយ បង្ខំឱ្យផ្អាកសកម្មភាព ។

តាមលទ្ធផលស្រាវជ្រាវយ៉ាងហោចណាស់មានវ៉ាក់សាំងរហូតដល់ទៅ១២ ប្រភេទក្នុងនោះមានវ៉ាក់សាំងប្រឆាំងជំងឺ ស្វិតដៃជើង រលាកថ្លើម រលាកស្រោម ខួរជាដើម។ ក្រសួងត្រួតពិនិតត្យឱសថ និងស្បៀងអាហារចិន CFDA បានបញ្ជាក់ ថា មានអ្នកលក់៩កន្លែងនៅ៦ខេត្ដដែល បានផ្ដល់របាយការណ៍ពីអ្នកទិញក្លែង ក្លាយ។ CFDA បានស្នើដល់មន្ដ្រីនៅ ក្នុងតំបន់ ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែមីនា ត្រូវតែរកឱ្យឃើញអ្នកដែលបានទិញវ៉ាក់សាំងដើម្បីត្រួតពិនិត្យ ។

ក្រុមអ្នកស្រាវជ្រាវកំពុងតែស្វែងរក ប្រភពផលិតឧសថទាំងនោះ។ វ៉ាក់សាំង ទាំងនោះអាចប៉ះពាល់ដល់សុខភាពឬ ឈានដល់ការស្លាប់ទៀតផងដោយសារ តែការរក្សាទុកមិនត្រឹមត្រូវគ្មានគុណភាព។ ក្រុមអ្នកស្រាវជ្រាវក៏កំពុងស្វែងរកថា តើ វ៉ាក់សាំងនោះមានលក់ទៅកាន់ប្រទេស ណាខ្លះ? ៕

dfsd

index

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print